Naby Keita ត្រូវបានបញ្ចូនទៅកាន់មន្ទីរអំឡុងពេលហង្សក្រហមបរាជ័យ​ក្រោមថ្វីជើង​ Napoli

0

Naby Keita ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យអំឡុងពេលដែលក្លិប ហង្សក្រហម ចាញ់ក្លិបម្ចាស់ផ្ទះ Napoli ក្នុងការប្រកួតដណ្តើមពាន Champions League នារាត្រីទៀបភ្លឺឈន​ចូល​ថ្ងៃព្រហស្បត្តិ៍ ។​
ខ្សែបម្រើរូបនេះត្រូវបានប្តូរ​ចេញជំនួសមកវិញ កីឡាករ Jordan Henderson បន្ទាប់ពីមានបញ្ហាឈឺចាប់ត្រង់ផ្នែកឆ្អឹងខ្នង ។​
គាត់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យមួយក្នុងតំបន់ ដើម្បីពនិត្យសុខភាព របស់គាត់លើបញ្ហាឈឺចាប់នេះ រួចវាយតម្លៃពីស្ថានភាពរបស់គាត់ ថាអាចនឹងបន្តហ្វឹកហាត់ត្រៀមជើងលេង ឬក៏អាកខាន​។​

សម្រាប់ហង្សក្រហម​ បានចេញម្ចាស់ផ្ទះ Napoli តាមរយៈគ្រាប់បាល់នៅនាទី ៩០ របស់កីឡាករ Lorenzo Insigne ដែលធ្វើឲ្យ Napoli ឡើងទៅគ្រង​តំណែងក្នុងពូល មាន ៤ពិន្ទុ លេខ ២ក្នុងតារាង PSG មាន ៣ពិន្ទុ និង លេខ ៣ គឺហង្សក្រហម មាន ៣ពិន្ទុក្នុងដៃ ដោយចាញ់គ្រាប់បាល់ PSG ​៕