«ចាំអូនកន្លែង​ចាស់» បទចុងក្រោយកូនកាត់បីសាសន៍ គីមសាន​ពិរោះឡើងកប់​

0

ភ្នំពេញ៖  ក្រោយពីបញ្ចេញស្នាដៃបទចម្រៀងទី​១ ក្រោមចំណងជើងថា «ស្នេហ៍ខ្ញុំខុសអ្វី» ក៏ស្រាប់តែ​ប្អូនប្រុសតារាសិចស៊ីដេននី ក្វាន់ បានបញ្ចេញនូវបទចម្រៀងស្នាដៃទី​២ ពិរោះឡើងកប់ ស្ទើតែមិនគួរ​ឲ្យជឿ​ក្នុងសោតា ។​នេះជាបទចម្រៀងចុងក្រោយរបស់លោក គីម សាន ក្នុងពិភពសល្បៈ ដែលលោកបានបញ្ចេញជាផ្លូវការ នាថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ នៅលើបណ្តេញសង្គមហ្វេសប៊ុក និងត្រូវបានអាប់ឡូត​ចូលយូធូប ដោយមានអ្នកចុចស្តាប់​​ជាង កន្លះសែនដង ត្រឹមរយៈពេល ៣ម៉ោង​។​

បទចម្រៀង​ដែលស្តាប់ហើយ ជក់ចិត្តដិតអារម្មណ៍ ដោយលាយឡំគ្រប់រសជាតិទាំងកម្សត់ រ៉េប  លាក់បង្កប់នូវ​មនោសញ្ចេតនាដក់ជ្រៅក្នុងក្រអៅ បេះដូង ស្តាប់ហើយមានអារម្មណ៍ស្រងេះស្រងោច  រហូត​មានអ្នកគាំទ្រខ្លះទាមទារ​ឲ្យចេញ MV ក្នុងពេលឆាប់ៗ​ខាងមុខថែមទៀតផង​។​

បញ្ជាក់ផងដែរ គីមសាន ត្រូវបានទស្សនិកជនជាច្រើនលើកសរសើរថា មានមុខមាត់ស្រដៀង​នឹងបុរស​ស្អាត​ជាងគេបំផុតលើលោក គឺ . Omar Al Gala Borkan  ៕​

ស្តាប់បទចម្រៀងដូចខាងក្រោមនេះ៖