Wijnaldum ៖ យើងគួរ​រៀនពីមេរៀនចាញ់ ក្រោមទម្រង់លេង Napoli យប់មិញ

0

ខ្សែបម្រើហង្សក្រហម​កីឡាករ Wijnaldum បានបង្ហាញអារម្មណ៍ថាក្រុមលោក​​គួ​​រ​តែ​ ​ពិត​ល​ទ្ធ​ភា​ព​ជា​ក់ស្តែ​​​​​ង​មួ​យ​ ​ក្នុង​កា​រ​ប្រ​កួ​ត​ដ​ណ្តើ​ម​ពា​ន​ ​​Ch​ampions League ដោយចាញ់ Napoli យប់មិញ ។​
នៅនាទី ៩០ កីឡាករ Lorenzo Insigne បានជួយឲ្យក្លិបនៅ Serie A ឈ្នះ 1-0 លើ Liverpool ដោយឡើងទៅគ្រងពូល C ។​

Wijnaldum បាននិយាយថា Napoli សមនឹង​ទទួលបានជ័យជម្នះ ហើយក្រុមយើងគួរតែ​រៀនពីពួគេ ដែលបង្ហាញដូចខាងក្រោមនេះ៖
កីឡាករបម្រើរូបនេះថា អ្នកចាញ់ការប្រកួតច្បាស់ណាស់ពិតជាមានអារម្មណ៍ខកចិត្ត យើងលេងមិនបានល្អ ហើយពួកគេសមនឹងឈ្នះ ។ ពួកគេមានភាពទន់ខ្សោយជាងយើងនៅលើទីលាន តែពួកគេបានការពារយ៉ាងល្អ ដោយបញ្ឈប់ឱកាសរបស់យើង ហើយវាមិនមែនជាថ្ងៃល្អ របស់យើងនោះទេ ពោលគឺពួកគេសមនឹងឈ្នះ ។​

កីឡាករអាយុ ២៧ឆ្នាំរូបនេះបានបន្តថា វាជាការប្រកួតដ៏ល្អ ដែលយើងត្រូវសិក្សាពីពួកគេ ហើយនោះជាអ្វីដែលយើងត្រូវធ្វើ យើងបានវិភាគការប្រកួត ហើយឃើញថា​បានធ្វើវាល្អប្រសើរ យើងនៅតែបន្តនូវទំនុកចិត្ត តែត្រូវ​ពិនិត្យនូវស្ថានភាពជាក់ស្តែងនេះ ហេតុអ្វីមិនអាច​បន្តទៅមុខទៀត ។ វាជាមេរៀនដ៏ល្អសម្រាប់យើង​ទាំងអស់គ្នាដើម្បីភាពប្រសើរឡើង ។​
សម្រាប់ហង្សក្រហមនឹង​ទទួលភ្ញៀវ Man City នៅថ្ងៃអាទិត្យសប្តាហ៍នេះ ក្នុងការប្រកួតប្រជែងពាន Premier League ៕