Alisson អ្នកចាំទីហង្ស ខកចិត្ត​មិនបានប្រជែងជាមួយ Ronaldo ក្នុងក្របខណ្ឌ Serie A 

0

Alisson  អ្នកចាំទីក្លិបហង្សក្រហម បានបង្ហាញពីអារម្មណ៍សោកស្តាយនិងខកចិត្ត  បាត់បង់ឱកាសលេងប៉ះ​ជាមួយ Ronaldo  ប៉ុន្តែលោកសង្ឈឹម ថាហង្សក្រហមអាចនឹងជួប Juventus នៅ Champions League  ។​

Ronaldo​ បានផ្លាស់ទៅកាន់ Juventus ៩ថ្ងៃមុន​ Alisson បានបញ្ចប់ការផ្ទេរ​ ចាកចេញពីក្របខណ្ឌ Serie A  ដោយក្រុម Roma បានព្រមព្រៀង លក់គាត់ក្នុងតម្លៃ ៦៧ លានផោន​មកឲ្យហង្សក្រហម​។​

Alisson ថា «Juventus នឹងកាន់តែមានភាពរឹងមាំ ក្រោយយក Ronaldo មកកាន់ទីនេះ  តែពេលនេះខ្ញុំសោកស្តាយដែលមិនអាច​ប្រជែង​ជាមួយ គាត់ក្នុងលីគ ប៉ុន្តែសង្ឈឹមថា នឹងជួបគ្នាក្នុងក្របខណ្ឌ Champions League » ។​ អ្វីដែលខ្ញុំ សរសើរ CR7 គឺ​ចិត្តគំនិតចង់ឈ្នះពាន ជាមួយទេពកោសល្យរបស់គាត់​៕​