Luka Modric បានបដិសេធថា Real Madrid មិនមានបញ្ហាអ្វីនោះទេ ក្រោយពីបរាជ័យក្នុងលទ្ធផល 1-0 ពីម្ចាស់ទឹកដី CSKA Moscow ក្នុងក្របខណ្ឌ Champions League ។
គ្រាប់បាល់ទី១ និងជាគ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះរកបានដោយ កីឡាករ Nikola Vlasic ដែលធ្វើឲ្យក្រុមម្ចាស់ការពារតំណែងជើងឯក បរាជ័យ២លើកចុងក្រោយក្នុងចំណោមការប្រកួតបីប្រកួត។
Casemiro, Karim Benzema និង Mariano Diaz ជាអ្នកដែលត្រូវរកគ្រាប់បាល់សម្រាប់ក្លិបប៉ុន្តែពួកគេរកមិនបាន ដែលស្រដៀងទៅនឹងវិបត្តិក្នុងឆ្នាំ ២០០៧ ដូចគ្នា ។
បញ្ហាសម្ពាធកំពុងកើតឡើងទៅលើលោក Julen Lopetegui ប៉ុន្តែ Luka Modric ថាគ្មានវិបត្តិអីនោះទេ បើទោះបីជាការប្រកួតនេះចាញ់ក្រៅទឹកដី ។
Luka Modric បានប្រាប់អ្នកសារព័ត៌មានថា «វាមិនមែនជាវិបត្តិទេប៉ុន្តែយើងមិនបានធ្វើតាមរបៀបដែលយើងគួរធ្វើ»។ “ប្រាកដណាស់យើងនឹងត្រលប់ទៅរកវិធីឈ្នះវិញ។ សម្រាប់ CSKA Moscow ពួកគេបានត្រៀមរួចរាល់ហើយ ហើយក៏មានកីឡាករល្អៗលេងជាមួយ យើង។
គួរបញ្ជាក់ថា ៣ប្រកួតកន្លងទៅនេះ គឺថា Real ស្មើជាមួយ At និងចាញ់ Sevilla 3-0 ហើយបូករួមទាំងចាញ់ CSKA Moscow ផងដែរ សម្រាប់ Real នឹងបន្តដំណើរនៅថ្ងៃសៅរ៍សប្តាហ៍នេះ ទៅជួប Deportivo Alaves ៕