Petr Cech នឹងត្រូវចាកចេញពីទានប្រកួតរយៈពេល ៤សប្តាហ៍ដោយសារតែបញ្ហរបួសសរសៃពួរជើង អំឡុងពេលយកឈ្នះ Watford ។អ្នកចាំទីដែលមានបទពិសោធន៍ច្រើនឆ្នាំរូបនេះ ត្រូវបានដូរចេញ នៅដើមតង់ទី២ ក្នុងជ័យជម្នះ 2-0 កាលពីថ្ងៃសៅរ៍ លើក្រុមឡើងជើង Watford ។
Bernd Leno អ្នកចាំទីដៃទី២ រូបនេះក្រោយប្តូរចូល បានធ្វើឲ្យ លោក Unai Emery ចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបង្ហាញពីការសង្គ្រោះបាល់ ជាមួយខ្សែប្រយុទ្ធនោះ។
ចំពោះបញ្ហារបួសរបស់ Petr Cech ត្រូវបានក្រុមគ្រូពេទ្យអះអាងថា គឺមិនអាចលេងបានសម្រាប់ប្រកួតបន្ទាប់ ដោយអវត្តមានពី ៣ទៅ ៤សប្តាហ៍ទើបចូលហ្វឹកហាត់បានវិញ។
ទោះបីជាយ៉ាងនេះក្តី កាំភ្លើងធំ Arsenal ក៏ទទួលបានដំណឹងល្អថា Laurent Koscielny ក៏ជាសះស្បើយពីបញ្ហារបួស ហើយ Achilles ក៏មានភាពប្រសើរវិញហើយ ដោយនឹងចូលទីលានក្នុងពេលឆាប់ៗនាខែក្រោយ។
Emery បានជួយឲ្យក្លិបឈ្នះ ៧ប្រកួតជាប់គ្នា ដោយត្រូវជួប Qarabag និង Sporting CP នាខែតុលានេះ ក្នុងក្របខណ្ឌ Europa League ហើយនឹងត្រៀមខ្លួនទទួលការប្រកួតជាមួយ Fulham, Leicester City និង Crystal Palace និងការប្រកួត EFL Cup ដោយត្រូវធ្វើដំណើរទៅផ្ទះ Blackpool ៕