កីឡាករប្រយុទ្ធក្លិបបឹងកេត ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនជាថ្មីក្នុងជម្រើសជាតិក្នុងការប្រកួតជាមួយ ក្រុមជម្រើសជាតិទីម័រខាងកើត ដែលធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ក្រោយអាកខានបង្ហាញខ្លួនប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីកន្លងមក ។
បើយោងតាមបញ្ជីឈ្មោះកីឡាករដែលបញ្ចេញដោយសហព័ន្ធបាល់ទាត់កម្ពុជានៅព្រឹកនេះបានបង្ហាញថា ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនឡើងវិញ ហើយស៊ិន សក្កដា ដែលជំនួសតំណែងក៏នៅតែមានឈ្មោះបន្តក្នុងបញ្ជីឈ្មោះផងដែរ ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រវិស័យបាល់ទាត់ សប្បាយរីករាយយ៉ាងខ្លាំង ជុំវិញដំណឹងវិលមកលេងវិញនេះ ។
ការបាត់ខ្លួនមិនបង្ហាញខ្លួនលេងជាមួយម៉ាឡេស៊ី បើតាមដំណឹងថាទទួលបានថា ចាន់ វឌ្ឍនាការមានសុខភាពមិនសូវល្អ ជាពិសេសបញ្ហារបួសតិចតួច មិនអាចចូលលេង ។ អ្វីដែលគួរកត់សម្គាល់ខ្លាំងបំផុតសម្រាប់ការប្រកួតជាមួយ ទីម័រ វិញ គឺថា ក្រុមអ្នកគាំទ្រ កំពុងបន្តសំឡឹងមើលយុទ្ធសាស្ត្រ ក៏ដូចជាក្បួន របស់ហុងដា ថាតើគាត់អាចដណ្តើមបានជោគជ័យដំបូងដែរទេ សម្រាប់ការដឹកនាំក្រុមជម្រើសជាតិកម្ពុជា ៕