Home ព័ត៌មានកីឡា របាយការណ៍ថា ក្លិបនៅអង់គ្លេស​1ត្រៀម ២០០លានផោនយក Kylian Mbappe 

របាយការណ៍ថា ក្លិបនៅអង់គ្លេស​1ត្រៀម ២០០លានផោនយក Kylian Mbappe 

0

Kylian Mbappe  បានក្លាយជាកីឡាករដែលជោគជ័យវ័យក្មេងបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយក៏ជា​ម្ចាស់ពានអនាគតរបស់ Ballon d’Or ។ កីឡាករបារាំងវ័យក្មេងរូបនេះបានភ្លឺត្រចេះត្រចង់តាមរយៈលេងឲ្យក្លិប AS Monaco, Paris Saint-Germain  ជាពិសេស​ជួយឲ្យបារាំងលើកពាន ពិភពលោកឆ្នាំ ២០១៨ នៅរុស្ស៊ី​។​

កីឡាករ​អាយុ ១៩ឆ្នាំរូបនេះ​ត្រូវបានសារព័ត៌មាន The Sun ចុះផ្សាយថា ក្លិបការពារតំណែង​ជើងឯកអង់គ្លេស Man City បានត្រៀមបំបែក​ឯកត្តកម្មមួយទៀតគឺចំណាយ ២០០លានផោន សម្រាប់កីឡាករបារាំង​ដើម្បីក្លាយខ្លួនជាកីឡាករថ្លៃបំផុតនៅលើពិភពលោក បន្ទាប់ពី Neymar ។​ក្រឡេកទៅកាន់ PSG វិញ គេឃើញថា Kylian Mbappe  បានកុងត្រារយៈពេលវែង​ជាមួយក្លិប  ក្នុងតម្លៃខ្លួន ១៦២លានផោន៕

Previous articleហេតុផល 1 ដែល Zidane ចាកចេញពី Real ពាក់ព័ន្ធEden Hazard
Next articleចាន់ វឌ្ឍនាកា ជាប់ជម្រើស​លោកហុងដាវិញ