ហេតុផល 1 ដែល Zidane ចាកចេញពី Real ពាក់ព័ន្ធEden Hazard

0

ជាមួយការផ្លាស់ចេញរបស់ Cristiano Ronaldo ទៅកាន់ Juventus អ្នកគ្រប់គ្នាបានគិតថា Real និងប្រធានក្លិប លោក Florentino Perez នឹងធ្វើឲ្យទីផ្សារផ្ទេរកាន់តែឆេះឈួល។​កីឡាករ​សំខាន់ដែលល្បីថានឹងមកកាន់ Real គឺ Kylian Mbappe, Neymar Jr, Robert Lewandowski, Paulo Dybala, Harry Kane, Mauro Icardi ហើយ Eden Hazard ក៏ត្រូវបានគេបញ្ចូលក្នុងបញ្ជីស្បែកដំរីនេះដែរ​។​

នៅពេលដែល Zinedine Zidane ចូលកាន់កាប់តំណែងនៅ Real មុនដំបូងគេគាត់បាននិយាយពីកីឡាករ​បែលហ្សិក ដោយបានកោតសរសើរ ចំពោះ Eden Hazard ។​
ដោយលោកបាននិយាយថា «ពិតណាស់ កីឡាករ Lionel Messi និង Ronaldo អ្នកទាំងពីរគឺអស្ចារ្យ តែខ្ញុំចូលចិត្ត Zinedine Zidane នូវអ្វីដែលគាត់បានធ្វើនៅលើទីលាន​ ខ្ញុំចូលចិត្តឥរិយាបថរបស់គាត់ ជាមួយភាពរីកចម្រើន​ជារៀងរាល់ឆ្នាំ​» ។​

នេះត្រូវបានគេលើកឡើងថា ការលាឈប់របស់ Zidane ដោយសារតែគត់ចង់បាន Eden Hazard ទៅកាន់ក្លិប​ ប៉ុន្តែខាងប្រធានក្លិបមិនយល់ព្រម ឈានដល់កិច្ចព្រមព្រៀង ។​
តែបើក្រឡេកទៅកាន់រឿងរ៉ាវចាស់វិញៗ សូម្បីតែ Eden Hazard ក៏ចង់មកលេងនៅ Real ដែរព្រោះជាក្តីសុបិន្តកីឡាករគ្រប់រូប ប៉ុន្តែលោក Perez មិនចង់ចំណាយ ២០០លានអឺរ៉ូ ជូនតោខៀវនោះទេ ហើយលោកក៏មិនចង់បង្អាកដំណើរ​ភាពរីកចម្រើនរបស់កីឡាករ Asensio ដែលស្ថិតក្នុងគម្រោង របស់លោក៕