John Terry វិលមកតោខៀវវិញ​

0

អតីត​ប្រធានក្រុម និង​ជាកីឡាករ​ជើងចាស់តោខៀវ Chelsea លោក John Terry វិលមកកាន់តោខៀវវិញ ក្នុងនាមជាគ្រូបង្វឹកបណ្តុះបណ្តាល កីឡាករថ្នាលអាយុ ក្រោម​២៣ឆ្នាំ​ បន្ទាប់ពីទាក់ទងដោយ គ្រូបង្វឹកធំ Maurizio Sarri ។​
កីឡាករ​វ័យ ៣៧ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងនៅក្នុងក្រុម Aston Villa ស្ថិតក្នុងក្របខណ្ឌ Championship ​ហើយកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅរដូវកាលក្តៅនេះ​ ហើយគាត់ក៏ត្រូវបានទាក់ទងទៅលេងនៅរុស្ស៊ីផងដែរ ប៉ុន្តែកិច្ចសន្យានេះនឹងត្រូវផ្លាស់ប្តូរ ក្រោយអតីតកីឡាករ​ខាងលើប្រែចិត្ត​។
អតីត​កីឡាករតោខៀវ ខាងលើនឹងសម្រេចចិត្តព្យួរ​ទ្រនាប់ជើង ប៉ុន្តែមិនមែនបានន័យថាគាត់ឆ្ងាយពីបាល់ទាត់នោះទេ គឺ​ត្រូវ​ដឹកនាំក្រុម​ថ្នាល​របស់ តោខៀវ។​

John Terry មកគ្រប់គ្រងកីឡាករ​អាយុ ក្រោម​អាយុ ២៣ឆ្នាំនេះ ដោយទទួលបានទឹកប្រាក់ ៨សែនផោនក្នុងមួយឆ្នាំ ។ ការចូលខ្លួនមកដឹកនាំនេះ ក្រោយអតីតមិត្តរួមក្រុម Jody Morris បានចាកចេញទៅធ្វើជំនួយការ​ Frank Lampard នៅក្លិប Derby County​។​