ក្នុងការប្រកួតនៅ Lique 1 ក្នុងប្រទេសបារាំងដែលជាការជួបគ្នារវាង Montpellier និង Nimes ត្រូវបានផ្អាករយៈពេល ២០នាទី ក្រោយពេលដែលក្រុមអ្នកគាំទ្រទាំងពីរបានប៉ះទង្គិចគ្នា។
ក្រុមទាំងពីរបានជួបគ្នាជាលើកដំបូង ក្នុងលីគកំពូលប្រទេសបារាំង ចាប់តាំងពីឆ្នាំ ១៩៩៣ មក ហើយការប៉ះទង្គិចគ្នានៅថ្ងៃអាទិត្យនោះ កើតចេញពីកក្រុមអ្នកគាំទ្រតែម្តងដែលផ្លែផ្កាឲ្យគ្នា។
ហេតុការណ៍ប៉ះទង្គិចឈ្លោះគ្នារវាងក្រុមអ្នកគាំទ្រ នេះកើតឡើងនៅតង់ទី១ ដែលជាហេតុការណ៍ស្រដៀងគ្នាទៅនឹងការប្រកួតរវាង Eibar នៅលើទឹកដី Sevilla នៅ La Liga ប៉ុន្តែមិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ។
Montpellier បាននាំមុខ Nimes នៅនាទី ២៨ ដែលជាហេតុបង្កឲ្យមានជម្លោះ ហើយលទ្ធផលបញ្ចប់ដោយការប្រកួតទាំងពីរតង់គឺ 3-0 ។
ការប៉ះទង្គិចខាងលើ ត្រូវបានក្រុមប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមជម្លោះទាំងពីរ ខណៈដែលអាជ្ញាកណ្តាល ក៏បានសម្រេចផ្អាកការប្រកួតរយៈពេល ២០នាទីនោះ។
ក្រោយមកស្ថានភាពតានតឹងបានស្ងប់ស្ងាត់ តែម្ចាស់ផ្ទះ Montpellier បានឈ្នះ ឡើងទៅឈរនៅកំពូលតារាងលេខ ៣៕
ទស្សនាវីដេអូជម្លោះដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=mXl0RmzZLks