ភ្នំពេញ៖ តារាសម្តែងសិចស៊ី ដេននី ក្វាន់ បានបង្ហាញសកម្មភាពសម្រុកធ្វើបុណ្យដាក់ទាន ជាមួយសកម្មភាពមនុស្សធម៌ ដោយយកអំណោយជាគ្រឿងឧបភោគ បរិភោគខ្លះៗ ចែកជូនក្រីក្រ ក្នុងស្រុក ខេត្តចំនួនពីរ ។
នៅថ្ងៃទី២៧ ខែកញ្ញា តារាសម្តែងសិចស៊ីរូបនេះបានធ្វើដំណើរទៅកាន់ភូមិថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីចែកអំណោយដល់ជនក្រីក្រចំនួន ៧ គ្រួសារ ។ ប៉ុន្តែរំលងតែមួយថ្ងៃបន្ទាប់ គឺចំថ្ងៃទី២៩ តារាសម្តែងស្រស់សោភារូបនេះ ក៏បានបង្ហាញសកម្មមភាពចុះជួយដល់ជនក្រីក្រនៅខេត្តកំពង់ធំថែមទៀត ។
នាថ្ងៃម្សិលមិញ ចំថ្ងៃទី២៩ ខែកញ្ញា ដេននី ក្វាន់បានសរសេរនៅលើគណនីបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាថា ថ្ងៃនេះឆ្លៀតយកអំណោយជូនលោកយាយលោកតាចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ធំចំនួនពីរគ្រួសារ គ្រួសារទីមួយលោកយាយពិកាភ្នែកទាំងសងខាងអាយុ86ឆ្នាំនិងលោកតាអាយុ94ឆ្នាំ គ្រួសារទីពីរគឺលោកយាយភ្លោះអាយុ76ឆ្នាំ ពួកគាត់សុទ្ធតែលំបាកខ្លាំងណាស់ព្រោះអាយុក៏ច្រើនកំលាំងទ្រុឌទ្រោមទៅតាមអាយុ។
នាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ពេលឃើញគាត់មានស្នាមញញឹម មកកាន់នាងខ្ញុំ អ្វីដែលខ្ញុំក្តុកក្តួលបំផុតនោះគឺលោកយាយពិកាភ្នែកទោះគាត់មើលខ្ញុំមិនឃើញតែគាត់ក៏តបមកខ្ញុំវិញដោយស្នាមញញឹមនិងរីករាយបំផុត...នេះហើយជាអ្វីដែលខ្ញុំចង់បានពីពួកគាត់ នាងមានក្តីសុខបំផុតក្នុងជីវិតនៅពេលដែលខ្ញុំអាចធ្វើអោយមនុស្សជុំវិញខ្លួនមានស្នាមញញឹម...ខ្ញុំសន្យាថានិងបន្តការងារមនុស្សធម៌រហូតតាមលទ្ធភាពនិងពេលវេលាដែលខ្ញុំមាន...ចង់ប្រាប់ថាខ្ញុំបង្ហោះរូបភាពនេះមិនមែនចង់អួតឬចង់បានប្រជាប្រិយភាពអីទេគឺគ្រាន់តែចង់បង្ហាញអោយជាតិសាសន៏ដទៃឃើញថាខ្មែរស្រលាញ់ខ្មែរ និងចង់អោយបងប្អូនខ្មែរយើងទាំងអស់ចេះជួយគ្នាក្នុងគ្រាក្រ៕





