Real Madrid និង Barcelona បានចាញ់ក្នុងថ្ងៃតែមួយ ជាមួយគ្នា យ៉ាងភ្ញាក់ផ្អើលក្នុងក្របខណ្ឌ La Liga ហើយក៏ជាលើកដំបូង តាំងពីឆ្នាំ ២០១៥ មក។
ម្ចាស់ការពារតំណែងជើងឯក ក្របខណ្ឌ La Liga ក្លិប Barcelona បានចាញ់ក្លិប Leganes 2 – 1 ខណៈដែល Sevilla 3 – 0 Real Madrid ។
សម្រាប់ Madrid ជាការចាញ់លើកដំបូងក្រោមការដឹកនាំរបស់លោក Julen Lopetegui ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Barcelona ស្ដិតនៅកំពូលតារាងក្នុងចំណោម ៦ ប្រកួតមាន ១៣ ពិន្ទុស្មើនិង Real Madrid ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២ ៕