គ្រូ Oxford ថា​ Phil Foden ទម្រង់លេង​ដូច​ Andres Iniesta

0

Phil Foden បាននិយាយថា មិនគួរយកខ្លួនគាត់​ធៀបជាមួយកីឡាករ Andres Iniesta ដែលជាអតីតកីឡាករលេង​ក្នុងតំបន់បម្រើ​​របស់ Barcelona ព្រោះថាយើងទាំងពីរស្ថិតនៅភពផ្សេងគ្នា​។​
Foden ទើបតែមានអាយុ ១៨ឆ្នាំ ដោយត្រូវបានគេចាត់ទុកថាជា​កីឡាករ​ដែលមា​នទេពកោសល្យបំផុត​នៅទ្វីបអឺរ៉ុប ដោយកីឡាកររូបនេះបាន ជួយឲ្យក្លិបយកឈ្នះ ក្លិប Oxford United កាលពីថ្ងៃអង្គារ។​
កីឡាករវ័យក្មេងរូបនេះ បានជួយឲ្យមិត្តរួមក្រុម​ស៊ុតបញ្ចូលទី ២ គ្រាប់ មុននឹង​សម្រចគោលដៅខ្លួនស៊ុតចុងម៉ោង ជួយឲ្យក្លិប Man City យកឈ្នះម្ចាស់ទឹកដី Oxford United ​3-0 នៃពានរង្វាន់ EFL Cup ។​
Karl Robinson គ្រូបង្វឹករបស់ Oxford United ​ បានលើកឡើងថា សម្រាប់ Phil Foden ទម្រង់លេងរបស់គាត់គឺប្រហាក់ប្រហែល Andres Iniesta ប៉ុន្តែផ្ទុយទៅវិញលោក Pep Guardiola បានលើកឡើងថា គាត់មិនចង់ដាក់សម្ពាធទៅលើកីឡាករ​វ័យក្មេងរបស់គាត់នោះទេ ដោយធៀប​ជាមួយកីឡាករជើងចាស់ និងជា​អតីតកីឡាករ​ពហុកីឡដ្ឋាន Camp Nou​។​
Foden បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំសប្បាយចិត្ត​ជាមួយរឿងនេះ តែ​ររវាងខ្ញុំនិងគាត់គឺនៅភពផ្សេងគ្នា​» ។​ កីឡាករ​រូបនេះក៏បានលើកឡើងផងដែរថា នឹងសង្ឈឹមអាចប្រកួតបានច្រើនសម្រាប់ការប្រកួតផ្សេងៗ ដោយអាច​រក្សាទំរងលេង បែបនេះ៕​