Ronaldo, Zidane, Cantona ….និងកាតក្រហមដ៏កខ្វក់បំផុត

0

វាបានក្លាយជាសុបិនអាក្រក់មួយសម្រាប់ Ronaldo ក្នុងការប្រកួតដណ្តើមពានរង្វាន់ ក្របខ័ណ្ឌ Champions League សម្រាប់ក្លឹប Juventus នៅពេលដែលកីឡាករឆ្នើមរបស់ព័រទុហ្កាល និងពិភពលោករូបនេះបាន​ទទួលកាតក្រហម ក្នុងពេលអំឡុងការប្រកួតជាមួយ  Valencia  កាលពីថ្ងៃពុធ ដែលជា​ម៉ោងក្នុងតំបន់ ហើយការផ្តល់កាតនេះដែរ បានធ្វើឲ្យមានភាព ស្រពិចស្រពិលនៅឡើយ ។​

Murillo  ដែលជាកីឡាកររបស់ក្លិប Valencia បានដួលក្នុងតំបន់​គ្រោះថ្នាក់  ហើយ Ronaldo បានបង្ហាញអាកប្បកិរិយា ខឹង​យ៉ាងខ្លាំងចំពោះការបង្ហាញសកម្មភាពដួល​ ដ៏បំផ្លើសនេះ ដោយពេលនោះ Ronaldo ដូចជា​យកដៃអង្អែលក្បាល ឬ​ចាប់សក់ ដែលជា​ហេតុ​ឆ្លើយតបភ្លាមចំពោះអាជ្ញាកណ្តាល ដកកាតក្រហម ផ្តល់ឲ្យតែម្តង ធ្វើឲ្យ ម្ចាស់ពាន ៥សម័យកាលBallon d’Or ស្រក់ទឹកភ្នែក ម៉ាត់ៗ ។​

ការផ្តល់កាតក្រហមនេះ ត្រូវបានទស្សនិកជន​ស្នេហាវិស័យបាល់ទាត់បានលើកឡើងថា ជាការផ្តល់ឲ្យដ៏កខ្វក់ និងអយុត្តិធម៌បំផុត ដែលមិនសមតុល្យ នោះទេ​។​

Steven Gerrard v Manchester United, March 2015

ក្នុងការប្រកួតរវាង Liverpool និង Man United  កាលពីថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៥  គឺមានមានរឿង​មិនគួរ​ឲ្យជឿ ដោយ ប្រធានក្រុមហង្សក្រហមLiverpool  ទទួលបានកាតក្រហម អំឡុងពេលដែល  Ander Herrera ដណ្តើមបាល់ហើយក៏ភ្លាត់ស្នៀតដួល ហើយ  Steven Gerrard ក៏បានជ្រុល​ជាន់ជើង ជាហេតុរហូតដល់ទទួលបានកាតក្រហម ។​

Eric Cantona v Crystal Palace, January 1995

រឿងដែលមិនអាចបំភ្លេចបាន មួយក្នុងក្របខណ្ឌ Premier League  ដោយ Eric Cantona បានធ្វើរឿងដ៏ឆ្កួតមួយ ក្រោយពី​អាជ្ញាកណ្តាល ផ្តល់កាតបណ្តេញចេញក្រៅទីលានខុសបច្ចេកទេស ក៏ធ្វើឲ្យកីឡាករបារាំងខាងលើ បានប្រើក្បាច់កុងហ្វូ លោតធាក់អ្នកគាំទ្រ  Crystal Palace ។

ទោះបីជាការផ្តល់កាតខុសបច្ចេកទេសបណ្តេញចេញ ដែលជា​រឿងអយុត្តិធម៌ តែអ្វីដែលកាត់សេចក្តីនោះរឿង​ប្រើហិង្សា រហូតជាប់ព័ន្ធនាគារ​រយៈពេល ២សប្តាហ៍ នឹងមិនឲ្យបង្ហាញខ្លួនលេងបាល់រយៈពេល ១២០ម៉ោង​។​

Gianluigi Buffon v Real Madrid, April 2018

Champions League កាលពីរដូវកាលមុនក្នុងវគ្គ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Juventus បានស្លាប់ខ្លួនដោយសារតែបញ្ហាចម្រូងចម្រាស់ ជុំវិញការបង្កកំហុសរបស់ខ្សែការពារ​ចំពោះ Ronaldo មុខទីតែម្តង ហើយអាជ្ញាកណ្តាលសម្រេច​ឲ្យ ប៉េណ័លទី ។ អ្វីដែលកតសម្គាល់នោះ Buffon  បានដឹកនាំក្រុម​សើចចំអកចំពោះ​អាជ្ញាកណ្តាល ដោយធ្វើការតវ៉ា រហូតដល់លោក Michael Oliver ដកកាតក្រហមបណ្តេញចេញ ។​ នេះជារឿងអាក្រក់បំផុតសម្រាប់អាជីពរបស់  Buffon  រហូតដល់បញ្ចប់អាជីពនៅទីនេះ ហើយបច្ចុប្បន្នទៅរួមរស់ជាមួយ PSG ។​

David Beckham v Argentina, June 1998    

ក្នុងការប្រកួត  World Cup  1998 David Beckham បានជួយឲ្យអង់គ្លេស​ឡើងទៅកាន់វគ្គបន្ត ១៦ ក្រុមចុងក្រោយ ប៉ះអាហ្សង់ទីន ប៉ុន្តែ​អ្វីដែលគួ​រឲ្យសោកស្តាយអំឡុងពេលដែល ប្រកួតជាមួយអាហ្សង់ទីន ដោយកីឡាករអាហ្សង់ទីន​បានដណ្តើមបាល់បុកពីក្រោយ ធ្វើឲ្យ David Beckham  ដួលស្ពាបដេកនឹងស្មៅ តែអ្វីដែលគួរ​ឲ្យសោកស្តាយ Beckham  បានព្យាយាម​ក្រវ៉ាត់កែងជើង បណ្តាលឲ្យប៉ះកំភួនជើង Diego Simeone នៅមុខ​អាជ្ញាកណ្តាល រហូតដល់ទទួលបានកាតក្រហម​។​

Zinedine Zidane v Italy, July 2006

ការប្រកួត  World Cup 2006  អំឡុងពេលដែលបារាំង ប្រកួតស្មើជាមួយអ៊ីតាលី 1-1  ស្រាប់តែ Marco Materazzi  បាននិយាយរឿងអ្វីមួយ ទៅកាន់ ហ្ស៊ីដាន់ ធ្វើឲ្យកីឡាកររូបនេះខឹងយ៉ាងខ្លាំង  ។ អតីតខ្សែបម្រើ​ Juventus បានងាកមកមើលខ្សែការពារ Italy វិញ ហើយយកក្បាលបុកទ្រូង រហូតអាជ្ញាកណ្តាលពិន័យកាតក្រហមតែម្តង​ ដែលជាហេតុធ្វើឲ្យ អ៊ីតាលីលើកពាន។​