Kevin De Bruyne នឹងវិលវិញចំថ្ងៃប្រកួតធំជាមួយ Manchester United

0

Kevin De Bruyne បានរំពឹងថានឹង​អាច​លេងបានវិញ នៅពេលដែលក្លិបជួបក្រុម​ជើងខ្លាំង Manchester United នៅខែវិច្ឆិកា​ ខាងមុខនេះ ខណៈដែលកំពុង​បន្តព្យាបាលឲ្យជាសះស្បើយឆាប់ៗ ជុំវិញ បញ្ហារបួសជង្គង់របស់គាត់ ។​
De Bruyne មានបញ្ហារបួសជង្គង់នេះ អំឡុងពេលហ្វឹកហាត់ កាលពីដើមខែសីហា នឹងត្រូវការពេលរយៈពេល ៣ខែដើម្បីព្យាបាលបញ្ហារបួសនេះ ហើយក៏បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតធំរវាងក្លិបនៅលើទឹកដី​អង់គ្លេស នាថ្ងៃទី​១១ ខែវិច្ឆិកា ។​Kevin De Bruyne បានជឿជាក់ខ្លួន​​ឯងថា របួសនេះ អាចនឹងជាសះស្បើយមុនខែវិច្ឆិកា ។
ថ្លែងប្រាប់ HLN ថា ខ្ញុំនៅតែត្រូវការពេលពី ៣ ៤ ៥ សប្តាហ៍ ហើយសង្ឈឹមថានឹងវិលវិញឆាប់ៗ​អាចជួយដល់ក្រុម ជាមួយការបង្ហាញទម្រង់លេងល្អ ​។​ កីឡាករបែលហ្សិកនេះបានបន្តថា ខ្ញុំអាចសង្ឈឹមថាវិលវិញ បន្ទាប់ពីការផ្អាកការប្រកួតធំៗអន្តរជាតិ ជាពិសេសនឹងវិលវិញចំថ្ងៃដែលក្លិប ជួប Manchester United (ការប្រកួតធំ Derby) ៕