ប្រយុទ្ធមុតស្រួចរបស់ក្លិបមេឃខៀវ Sergio Aguero នឹងបន្តកុងត្រាជាថ្មី ជាមួយក្លិប ដោយលេងរហូតដល់ឆ្នាំ ២០២១ ក្នុងតម្លៃខ្លួនខ្ពស់គួរសម ។Sergio រកគ្រាប់បាល់បាន ២០៤គ្រាប់ ក្នុងចំណោម ២៩៩ ប្រកួត សម្រាប់ក្លិប មេឃខៀវ ក្រោយចាកចេញពី At ក្នុងអំឡុងឆ្នាំ ២០១១ ហើយសម្រាប់កុងត្រាថ្មីរបស់គាត់គឺតម្លៃប្រាក់ឈ្នួលប្រចាំសប្តាហ៍ ២២០ ០០០ ផោន ។
ថ្លែងប្រាប់ City Tv កីឡាករប្រយុទ្ធរបស់អាហ្សង់ទីនខាងលើ បានប្រាប់ថា គំនិតរបស់ខ្ញុំគឺនឹងលេងនៅទីនេះ ដប់ឆ្នាំ ហើយពេលនេះខ្ញុំបានលេង ៧ឆ្នាំហើយ ហើយនឹងឈានដល់ ១០ឆ្នាំ នៅពេលដែលកុងត្រារបស់ខ្ញុំផុតសុពលភាព ។នាយកគ្រប់គ្រងក្លិបលោក Txiki Begiristain បានចេញមុខបញ្ជាក់ផងដែរថា កីឡាករ Sergio Aguero បានបន្តកុងត្រាលេងបន្តជាមួយក្លិប ហើយគាត់គឺមានសារៈសំខាន់សម្រាប់ក្លិប ចាប់តាំងពីគាត់មកលេងនៅឆ្នាំ ២០១១ ។ លោកបានបន្តថា យើងពិតជាមានសំណាងណាស់ ដែលមានខ្សែប្រយុទ្ធដ៏ឆ្នើមនៅលើពិភពលោក ដែលលេងនៅក្លិបរបស់យើងអស់ជាច្រើនឆ្នាំ ហើយប្រាកដណាស់ អ្នកគាំទ្រយើងនឹងរីករាយ ជាមួយដំណឹងនេះ។