កីឡាករ EDEN HAZARD ជាកីឡាករ១រូបស្ថិតក្នុងចំណោមកីឡាករ ៤រូប ដែលត្រូវបានគ្រូបង្វឹកថ្មីដកចេញ មិនឲ្យធ្វើដំណើរទៅកាន់ទឹកដីក្រិក ក្នុងការប្រកួតដណ្តើមពាន Europa League ។
តោខៀវ Chelsea បានធ្វើដំណើរទៅកាន់ទឹកដី ក្លិប PAOK Salonika កាលពីព្រឹកថ្ងៃពុធ ហើយការធ្វើដំណើរនេះ គេមិនបានឃើញកីឡាករសំខាន់ របស់តោខៀវ ទៅកាន់ទឹកដីក្រិកនោះទេ ។ អវត្តមានកីឡាករបែលហ្សិករូបនេះ Maurizio Sarri ចង់រក្សាទុកគាត់មួយផ្នែក សម្រាប់ប្រយុទ្ធប្រឆាំង ដណ្តើមពានលីគកំពូលរបស់អង់គ្លេស ។ខាងក្លិបតោខៀវ បានបញ្ជាក់ថា សម្រាប់កីឡាករ Hazard រួមជាមួយ David Luiz, Mateo Kovacic និង Emerson Palmieri មិនបានធ្វើដំណើរទេ។
Maurizio Sarri បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្លាស់ប្តូរ ក្រោយពីមើលឃើញថា ៥ប្រកួតក្នុងលីគកំពូល មិនទាន់ស្គាល់ពាក្យថាចាញ់ ជាពិសេសការប្រកួតចុងក្រោយឈ្នះ Cardiff កាលពីថ្ងៃសៅរ៍ ។កីឡាករជាច្រើន ក្នុងនោះរួមមានកីឡាករ Gary Cahill និង Ruben Loftus-Cheek ក៏ត្រូវបានផ្តល់ឱកាសពីសំណាក់គ្រូបង្វឹកអ៊ីតាលី រូបនេះផងដែរ ។Europa League – Group L ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង 23:55 យប់ PAOK Thessaloniki FC? – ? Chelsea ៕