ក្នុងការប្រកួត នារាទ្រីទៀបភ្លឺ ទោះបីជា Juventus បានឈ្នះម្ចាស់ទឹកដីValenciaប៉ុន្តែអ្វីដែលគួរឲ្យសោស្តាយនោះ Ronaldo ទទួលបានកាតក្រហម នៅនាទី ២៩ ដែលជាការប្រកួតលើកទី១ ក្នុងក្របខណ្ឌ Champions League ដ៏សំខាន់បំផុត។
Ronaldo ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុត នៅលើពិភពលោក ហើយកំណត់ត្រារបស់គាត់នៅក្នុងក្របខណ្ឌនេះ គឺគ្មានអ្វីប្រៀបបាន ខណៈដែល ចំនួនរកគ្រាប់បាល់ក៏ច្រើនក្នុងប្រវត្តិសាស្ត្របាល់ទាត់ បូករួមទាំងពានដែលបានឈ្នះជាច្រើននោះផងដែរ។
ការផ្លាស់មកកាន់ Juventus កីឡាករ Ronaldo ទើបតែរកគ្រាប់បាល់បាន ២គ្រាប់ ក្រោយឈ្នះក្លិប Sassuolo 2-1 ហើយការធ្វើដំណើរទៅប្រកួត ជាមួយក្លិបValenciaដែលកំពុងជួបវិបត្តិការលេងនៅក្នុងក្របខណ្ឌ La Liga វាជាឱកាសដ៍សំខាន់ ក្នុងការស្វែងរកគ្រាប់បាល់របស់ Ronaldo ដើម្បីប្រកួតប្រជែងជាមួយ Messi ដែលយកឈ្នះ PSV Eindhoven ។
ទោះបីជាយ៉ាងណា ក៏ដោយនៅត្រឹមពាក់កណ្តាលទីនៃការប្រកួត មានការប៉ះទង្គិចគ្នានៅត្រង់តំបន់ពិន័យ ទាំងស្រពិចស្រពិល ហើយ អាជ្ញាកណ្តាល ក៏បានដកកាតក្រហមមិនស្ទាក់ស្ទើរ។
ភាពច្របូកច្របល់ដកកាតក្រហម ជូន Ronaldo មិនត្រូវបានបញ្ជាក់ច្បាស់លាស់ទៅលើទិដ្ឋភាព ដោយមើលទៅហាក់ដូចជា Ronaldo បានបំពានទៅលើកីឡាកររបស់ក្លិប Velancia តែជារឿងតិចតូច ហើយការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនេះ បានធ្វើឲ្យ Ronaldo ដើរទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀក បំពាក់ទាំងទឹកភ្នែក។
បញ្ជាក់ផងដែរថា គ្រាប់បាល់ទី១ របស់ Juventus រកបានដោយកីឡាករ Miralem Pjanic ដោយការស៊ុតបាល់ប៉េណ័លទី នៅនាទី ៤៥ និង ៥១ ៕