Memphis Depay ៖ បិសាចក្រហមមើលមិនឃើញភាពល្អរបស់ខ្ញុំនោះទេ​

0

Memphis Depay បានលើកឡើងដោយការជឿជាក់ថា ក្រុមអ្នកគាំទ្រក្លិប បិសាចក្រហមមើលមិនឃើញពីចំណែកនៃភាពល្អ របស់គាត់ អំឡុងពេលលេងឲ្យក្លិបរយៈពេល ១៩ខែកន្លងមកនោះទេ។​
ខ្សែប្រយុទ្ធរបស់ហុល្លង់អាយុ ២៤ឆ្នាំ បានរកគ្រាប់បាល់ចំនួន ៧ គ្រាប់ ក្រោយបង្ហាញខ្លួនលេង​ជាមួយបិសាចក្រហម កាលពីខែមិថុនា ឆ្នាំ​២០១៥ បន្ទាប់ពីផ្លាស់ពីក្លិប PSV ក្នុងតម្លៃខ្លួន ៣១​លានផោន​។​
កាលពីខែមករា ឆ្នាំ២០១៧ កីឡាករ​ខាងលើ បានចាកចេញពីបិសាចក្រហម ទៅចូលរួម​អាជីពជាមួយ Lyon នឹងជួយឲ្យក្លិបយកឈ្នះ Man City នៃពាន Champions League កាលពីរាត្រីរំលងអធ្រាត្រ ឈានចូលថ្ងៃទី​២០ ខែកញ្ញា ។​

កីឡាករសញ្ជាតិដើមហុល្លង់រូបនេះ បាន​និយាយថា អ្នកគ្រប់គ្នាដឹងរឿងរ៉ាវរបស់ខ្ញុំ នៅ Manchester United ដែលលេងមិនជោគជ័យ ហើយគ្រប់គ្នាអាចដឹងពីអារម្មណ៍របស់ខ្ញុំ សម្រាប់ខ្ញុំផ្ទាល់មិនចង់សំឡឹងទៅខាងក្រោយនោះទេ ហើយក៏មិនចង់ឃើញ អ្វីទាំងអស់នោះដែរ ។ កីឡាកររូបនេះបានបន្តថា បន្ទាប់ពីមួយរដូវកាល ខ្ញុំមិនដឹងថា​ខ្ញុំជានរណានៅក្នុងក្រុម ! ខ្ញុំដូចកូនក្មេង ដោយមិនទទួលបានឱកាស​ច្រើន ។​
ចាប់តាំងពីការផ្លាស់ទៅកាន់ទឹកដី Lyon មក កីឡាករ​Memphis Depay បានបង្ហាញខ្លួនលេងចំនួន ៧៤ប្រកួត ដោយរកគ្រាប់បាល់បាន ២៨ គ្រាប់ និងជួយឲ្យក្លិបបញ្ចប់ត្រឹមលេខរៀងទី​៣ នៃតារាង​ Ligue 1 ៕