ភ្នំពេញ៖ ធ្លាប់តែឃើញ ទៀងមុំ សុធាវី ច្រៀងបទសម័យពីដើម ប៉ុន្តែពេលនេះកញ្ញា បែរជាមកឆ្មក់ឱកាសប្តូរបរិយាកាសមកច្រៀងបទបែបយុវវ័យ ទៅវិញ ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយសំនៀងដ៏ក្រអួនក្រអៅរបស់កញ្ញា តាមរយៈបទថ្មី «ចង់បែក បែកម្នាក់ឯងទៅ» ។
លោក ឈុន សុដារិន្ទ ដែលជាអ្នកដឹកនាំការថត និងសម្រួលតន្ត្រីបទខាងលើ បានប្រាប់ Obnasia ថា ពិតនេះបានថត MV ជាផ្លូវការហើយ នៅរងតែចាំថ្ងៃចេញតែប៉ុណ្ណោះ ដោយលោកលើកឡើងថាវាជារឿងចម្លែកដែរសម្រាប់ ទៀងមុំ សុធាវី ដោយយើងឃើញថា កន្លងទៅកញ្ញា ធ្លាប់តែច្រៀងបទសម័យពីដើម តែមកច្រៀងបទបែបយុវវ័យចឹងទៅ ម្យ៉ាង។ លោកបានបន្តថា បទនេះបានផ្តិតយកទិដ្ឋភាពជាច្រើន ក្នុងខេត្តកំពត និងកែប ដោយមានប្លង់ម្តំដូងទេ ប្លង់ត្រង់រ៉ារទេះភ្លើង និងតំបន់ស្អាតជាច្រើនទៀត ។
អ្នកដឹកនាំខាងលើបានបន្តថា ក្រៅពីបទ «ចង់បែក បែកម្នាក់ឯងទៅ» ទៀងមុំ សុធាវី ក៏នឹងបញ្ចេញបទស្នាដៃនិពន្ធថ្មីរបស់លោកអ៊ំ ឯកឧត្តម ហ៊ុន ហេង សម្រាប់រដូវកាលភ្ជុំបិណ្ឌផងដែរ នាពេលដ៏ខ្លីខាងមុខ ខណៈក្រុមការងារបាននឹងកំពុងដុតដៃដុតជើងក្នុងការផលិតឡើង សម្រាប់បម្រើអារម្មណ៍ប្រិយមិត្ត និងអរអរពិធីបុណ្យភ្ជុំតែម្តង។
បទ «ចង់បែក បែកម្នាក់ឯងទៅ» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយ សាន សេកសុខុម ក្រោយពីលោកសម្រេចទៅរស់នៅលើទឹកដីអូស្ត្រាលី ហើយបទនេះដែរក៏សម្រួលតន្ត្រីដោយលោក ឈុន សុដារិន្ទ។
បញ្ជាក់ផងដែរថាបទ« ចង់បែក បែកម្នាក់ឯងទៅ» គឺជាបទ Cover ដែលកញ្ញា ទៀងមុំ សុធាវី ចង់ឲ្យប្លែកប្តូររសជាតិ
មួយទៀត មិនត្រឹមតែស្អាតតែច្រៀងពិរោះ ហើយនាងក៏ ចេះនិពន្ធបទភ្លេងថ្មី ដែលនឹងត្រៀមចេញក្នុងពេលឆាប់ៗនេះ៕















