Liverpool ចាប់ផ្តើមយ៉ាងល្អ​ក្រោយពេល ៥៧ឆ្នាំ បន្ទាប់ពីឈ្នះ PSG

0

ការប្រកួត៦ លើករបស់ហង្សក្រហមនៅរដូវកាលនេះ មិនទាន់ស្គាល់ពាក្យថាចាញ់ ដែលនេះជាលើកដំបូង រាប់តាំងពីឆ្នាំ 1961-62 មក ដែលហង្សក្រហម​បានគំរាមកំហែងគ្រប់ការប្រកួតទាំងអស់ ។​

គ្រាប់បាល់ដំបូងរបស់ហង្សក្រហម រកបានដោយកីឡាករ Daniel Sturridge ,James Milner ខណៈដែល PSG តាមស្មើដែលរកគ្រាប់បាល់ដោយកីឡាករ Thomas Meunier នៅនាទី ៤០ និង Kylian Mbappe នៅនាទី ៨៣ ប៉ុន្តែ​ Roberto Firmino បានបញ្ចប់ក្តីសង្ឈឹមឈ្នះនិងស្មើរបស់ PSG ដោយនាទី ៩០ បានបន្ថែម​ឲ្យហង្សក្រហមឈ្នះ 3 – 2 ។​

ហង្សក្រហមកំពុងស្ថិតក្នុងការលេងយ៉ាងខ្ពស់ ជាមួយក្តីស្រមៃរបស់ក្រុមទាំងមូល ដោយលេងល្អឥតខ្ចោះក្នុងក្របខណ្ឌ Premier League ហើយក៏ចង់លើកពាន ក្នុងរដូវកាលនេះផងដែរ​។​