អវត្តមានខ្សែបម្រើ Marco Verratti បានក្លាយជារឿងខកចិត្តយ៉ាងធំសម្រាប់ក្លិប PSG ទាំងមូល ក្នុងការប្រកួត ជាមួយ Liverpool ក្នុងក្របខណ្ឌ Champions League ។ នេះបើយោងតាមការលើកឡើងរបស់ ខ្សែបម្រើហង្សក្រហម Jordan Henderson ។
ខ្សែបម្រើសញ្ជាតិអ៊ីតាលី Verratti មិនបានបង្ហាញខ្លនលេងឲ្យលីកដំបូង តាំងពីខែចុងខែមីនា បន្ទាប់មកក៏អវត្តមានដោយសារតែបញ្ហារបួសត្រង់សាច់ដុំ ដោយក្លិបនេះយក Julian Draxler មកជំនួសវិញ ។
Marco Verratti នឹងមិនបង្ហាញខ្លួនលេងក្រោមការដឹកនាំរបស់ Thomas Tuchel ដែលត្រូវលេងនៅថ្ងៃអង្គារ នេះទេដែលជាការប្រកួតក្នុងក្របខណ្ឌ Champions League ។
Henderson បាននិយាយថា «ប្រសិនបើ Marco Verratti នឹងមិនបានលេងវានឹងក្លាយជារឿងខកចិត្តដ៏ធំសម្រាប់ PSG ព្រោះថាខ្ញុំធ្លាប់លេងជាមួយគាត់ គាត់ជាកីឡាករដ៏ល្អម្នាក់ ក្នុងចំណាត់ថ្នាក់ពិភពលោក» ។
គួរបញ្ជាក់ផងដែរថា កន្លងទៅខាង PSG បានប្រកាសថា Marco Verratti នឹងបង្ហាញខ្លួនលេងវិញនៅខែកក្កដា ខាងមុខនេះ ដោយគេកំពុងតែ ព្យាបាលនូវបញ្ហារបួសត្រង់សាច់ដុំភ្លៅ៕