Salah អះអាងថា Liverpool នឹងឈ្នះពាន Champions League បូកនិងលីគកំពូលអង់គ្លេស

0

Mohamed Salah បានធ្វើការអះអាងថាហង្សក្រហម Liverpool នឹងឈ្នះ Champions League បន្ទាប់ពី Jurgen Klopp បានដឹកនាំ​ឈានដល់វគ្គផ្តាច់ព្រ័តកាលពីរដូវកាលមុន ។​
នៅវគ្គផ្តាច់ព្រ័ត្រ Salah បានប៉ះទង្គិច​ជាមួយប្រធានក្រុមដឹកនាំការលេង​របស់Real Madrid កីឡាករ Sergio Ramos កាលពីខែឧសភា ។

Liverpool នឹងបើកទ្វារពាន Champions Leagueទទួល Paris Saint-Germain នៅរាត្រីថ្ងៃអង្គារ ដោយក្នុងនោះមាន Napoli និង Red Star Belgrade ក៏ស្ថិតក្នុងគ្រុប C ដូចគ្នា ។ ជាមួយគ្នានោះដែរ Salah បានបង្ហាញគំនិតសុទិដ្ឋិនិយមចំពោះក្លិបរបស់ខ្លននឹង​ឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយ​លើកពាន ថែមទៀតផង​។
Salah បានប្រាប់ France Football. ថា រដូវកាលមុនយើងបានទម្លាក់ Man City ,Roma ជាពិសេសទម្លាក់ Barca ហើយយើងបានប្រាកដច្បាស់ថានឹង​ឈ្នះពាន នឹងឈ្នះទាំងពីរទៀតគឺ Champions League និងPremier League ព្រោះថាអ្វីៗ យើង​អាចធ្វើទៅរួច ៕