ការប្រកួតប្រជែងដ៏ធំបំផុត បានវិលមកវិញហើយ ជាមួយអ្នកគាំទ្រវិស័យបាល់ទាត់ ។ UEFA Champions League មិនមែនជាវេទិកាដែលល្អបំផុត សម្រាប់កីឡាករនោះទេ ប៉ុន្តែវាក៏ជាពានដ៏សំខាន់ដែលក្លិបមួយៗចង់បាន។
ម្ចាស់ការពារជើងឯក Real Madrid បានឈ្នះពាន ៣លើកជាប់ៗគ្នា នៃពាន UEFA Champions League ហើយសម្រាប់ការប្រកួតលើកទី ៤ក្នុងការការពារនេះ វាបានក្លាយជារឿងក្តៅគគុក ដោយក្លិបមួយៗ បានព្យាយាមទិញកីឡាករល្អៗយកមក ក្នុងទីផ្សារដោះដូរកីឡាករកន្លងមក ។
តោះ! មកមើលក្លិបទាំង ៥ ដែលគួរនឹងឈ្នះពាន UEFA Champions League នារដូវកាលនេះ៖
1) Manchester City
នៅទីនេះជាហេតុផលដែល Manchester City ស្ថិតនៅកំពូលតារាងដើម្បីដណ្តើមយកពាន UEFA Champions League ហើយហេតុផលភាគច្រើនត្រូវបានទទួលស្គាល់ចំពោះទេពកោសល្យរបស់លោក Pep Guardiola ។ គ្រូបង្វឹករូបនេះធ្លាប់បានជួយឲ្យក្លិប Barcelona ឈ្នះពានខាងលើពីរលើក ។
Man City ជាម្ចាស់ជើងឯក រដូវកាលមុនក្នុងលីគ ប៉ុន្តែត្រូវបានហង្សក្រហមបង្អាកដំណើរត្រឹមវគ្គ 1/4 ក្នុងដំណើរប្រកួតនៅ UCL ។
ជាថ្មីម្តងទៀត City មានធនធានគ្រប់គ្រាន់ហើយ ដោយមានកីឡាករល្អៗ ក្នុងដៃ ដោយទិញបញ្ចូលកីឡាករ Riyad Mahrez ដែលជាកីឡាករសំខាន់មួយរូប ហើយមានកឡាករល្អផ្សេងទៀត Sergio Aguero, Kevin de Bruyne, David Silvaនិង Leroy Sane ដែលមើល ទៅស្វាហាប់យ៉ាងខ្លាំងក្នុងការប្រកួតយកពាន UCL ។តើគ្រូបង្វឹកខាងលើ នេះដណ្តើមពានជាលើកដំបូងជូន City បានអត់ ?
2) FC Barcelona
ពេលវេលាដ៏អស្ចារ្យរបស់ Barcelona គឺនៅឆ្នាំ ២០១៥ ប៉ុន្តែក្រោយមកគូប្រជែងសំខាន់របស់ខ្លួន គឺ Real Madrid បានដណ្តើមពាន ៣ឆ្នាំជាប់គ្នា ទោះបីជាក្លិប Barca ទទួលបានជោគជ័យក្នុងប្រទេសក៏ដោយនោះ។
បច្ចុប្បន្ននេះ Xavi ឬ Iniesta មិនបានបន្តលេងនៅតំបន់កណ្តាល ជូន Barca នោះទេ ដោយលក់ចេញក្រៅ តែក្លិបមួយនេះ នៅតែបន្តស្វែងរកកីឡាករមានគុណភាពស្ថិតក្នុងតំបន់នេះ ក្នុងទីផ្សារដោះដូរ ដើម្បីជំនួស ។
Philippe Coutinho ជាកីឡាករមួយរូបដែលអាចឲ្យក្លិបផ្លាស់ប្តូរការលេងយ៉ាងល្អ ។ តែចំណូលថ្មី Arthur Melo ជាកីឡារកដែលអាចជំនួសតំណែង Xavi ដែលលេងនៅតំបន់កណ្តាលកន្លងមក ។Malcom , Dembele និង Suarez ជាកីឡារកល្អ លេងក្នុងតំបន់ប្រយុទ្ធ ។ជាងនេះទៅទៀត Messi ជាអាវុធដ៏គ្រោះថ្នាក់បំផុត ក្នុងចំណោមកឡាករល្អៗ ទាំងបីលើលោក ៕
3) Juventus
ក្លិប The Old Lady ក្នុងទីក្រុង Turin ធ្លាប់មានប្រវត្តិសាស្ត្រដ៏សំបូរបែបជាមួយ Champions league ។ Juventus ធ្លាប់បានក្លាយជាជើងឯករង នៅឆ្នាំ ២០១៥ និង ២០១៧ ក្រោយចាញ់ Barca និង ក្លិប Real Madrid ។
ជាមួយអតីតម្ចាស់ជើងឯក UCL កីឡាករ Ronaldo បានចូលរួមលេងជាមួយសេះបង្កង់ នៅរដូវកាលនេះ ហើយក៏បានត្រៀមលក្ខណៈជាស្រេច ដើម្បីដណ្តើមពាន នេះ។ ការបន្ថែម Ronaldo គឺការជម្រុញមួយដ៏ចាំបាច់ សម្រាប់ជើងឯក Serie A ។ នេះក៏អាចនិយាយបានថា Paulo Dybala និង Douglas Costa ឲ្យកាន់តែប្រសើរឡើង ហើយការវិលមកវិញ Bonucci និងខ្សែបម្រើ Khedira, Matuidi, Pjanic និង Bentancur ដែលជាកាតាលីករដ៏សំខាន់ ។
4) Real Madrid
ក្លិបអធិរាជស បានពង្រីកជំហររបស់ខ្លួន ទទួលបានជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្រ នៃក្របខណ្ឌ Champions League ដោយលើកពានរង្វាន់នេះចំនួន ១៣លើក ។ ហើយក៏ជាក្រុមដែលឈ្នះពាន បីលើកជាប់គ្នា ក្នុងប្រវត្តិសាស្ត្រ ។ ក្លិបនេះមានកីឡាករល្អៗ ត្រៀមខ្លួនជាស្រេចទៅហើយ ក្នុងនោះមានកីឡាករល្អ Gareth Bale , Isco ,Marco Asensio,Luka Modric និង Toni Kroos។ ការទិញ Thibaut Courtois បានបន្ថែមភាពស៊ីជម្រៅនិងគុណភាពកាន់តែខ្លាំងក្លា។
5) Paris Saint Germain
Paris Saint Germain បានស្លាប់ក្នុងការដណ្តើមពាន UCL កន្លងមក ។ តែពេលនេះបានទិញកីឡាករឆ្នើមមកហើយ ដោយក្នុងនោះមាន Kylian Mbappe,Edinson Cavani ,Julian Draxler, Marco Veratti, Angel Di Maria និង Adrien Rabiot ដែលទាំងនេះជាអ្វីដែល Thomas Tuchel ចង់បានពាន UCL ក្នុងឆ្នាំនេះ៕