Ronaldo ជាប់កំណត់ត្រា ៤ ក្រោយបើកកុងគណនី​​គ្រាប់បាល់ជូន Juventus

0

លទ្ធផលបញ្ចប់ Cristiano Ronaldo បានបើកកុងគ្រាប់បាល់ដំបូងរបស់ខ្លួនចំនួន ២គ្រាប់កាលពីរាត្រីយប់មិញ សម្រាប់ក្រុម Juventus បន្ទាប់ពីអាកខានរកគ្រាប់បាល់ ៣ប្រកួតកន្លងទៅ ។
អំឡុងពេលទទួលភ្ញៀវ Sassuolo​កីឡាករ Ronaldo រកគ្រាប់បាល់នៅនាទី ៥០ និង៦៥ ដែលជួយឲ្យក្រុមឈ្នះក្នុងលទ្ធផល 2-1 ។
ជាមួយគ្រាប់បាល់ចំនួន ២ នេះ Ronaldo បានធ្វើឲ្យគេកត់ត្រាទុកនូវចំណុចសំខាន់ៗ និងអស្ចារ្យមួយចំនួន ៖​
#4 គាត់ជាកីឡាករ​ដែលរកគ្រាប់បាល់បានច្រើន និងជាកីឡាករសកម្ម
គ្រប់គ្នាច្បាស់ជាបានដឹងហើយថា Cristiano Ronaldo ជាកីឡាករសកម្ម ឬកីឡាករម៉ាស៊ីនដែលតែងតែរកគ្រាប់បាល់បាន ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល នោះគឺថា ទោះគាត់មានអាយុ ៣៣ ឆ្នាំក៏ដោយ តែនៅបន្ត​ប្រឆាំងនឹងហាងឆេងអាយុ​។​
ថ្ងៃអាទិត្យម្សិលមិញនេះ គាត់នៅតែរកគ្រាប់បាល់បាន ២គ្រាប់យ៉ាងល្អ យកឈ្នះក្រុម Sassuolo ដែលពីរគ្រាប់នេះបានពង្រីកកំណត់ត្រា​របស់គាត់ ក្នុងចំណោម​កីឡាករ​សកម្មៗដែលរកគ្រាប់បាល់​។​ សរុបគ្រាប់បាល់ទាំងអស់ Ronaldo បានស៊ុតបញ្ចូលទី ៦៦០ គ្រាប់ទាំងក្លិបអាជីព និងតំណាងប្រទេស ។ ចំណែក Messi ស្ថិតនៅចំណាត់ថ្នាក់ទី​២ ដោយមាន​គ្រាប់បាល់ស៊ុតបញ្ចូលទីទាំងអស់ ៦២១ ហើយកីឡាករ​ ដែលស្ថិតនៅចំណាត់ថ្នាក់ទី​បី គឺ Zlatan Ibrahimovic ដែលស៊ុតបញ្ចូលទី ៥០០ គ្រាប់នៅក្នុងអាជីព ។​

#3 Ronaldo រកគ្រាប់បាល់ទី​ ៤០០ នៅក្នុងលីគ
កីឡាករវ័យ 33 ឆ្នាំរូបនេះបានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងការប្រជែងដណ្តើមពានអឺរ៉ុបអស់រយៈពេល 6 ឆ្នាំជាប់ ៗ គ្នា។ ប៉ុន្តែ​អ្វីដែលគួរ​ឲ្យភ្ញាក់ផ្អើលដែរ នារាត្រីយប់មិញ ដោយបាល់ពីរគ្រាប់នោះ បានក្លាយជាគ្រាប់បាល់ទី ៤០០ សម្រាប់ Ronaldo ដែលរកបាន ក្នុងលីគ​ទាំងអស់ ក្នុងចំណោមការប្រកួតទាំង ៥១៧ លើក ។​

#2 បើកកុង​ធនាគារគ្រាប់បាល់ ដំបូង​ជូន Juventus បញ្ចប់លទ្ធផល​អាក្រក់ស៊ុត ២៧ជើង​
នៅពេល CR7 មកដល់ទឹកដី​អ៊ីតាលី អ្នកគាំទ្រ​សង្ឈឹមយ៉ាងមុតមាំថា កីឡាក​ររូបនេះ នឹងស្វែងរកគ្រាប់បាល់ បានប៉ុន្តែក្នុងចំណោម ៣ប្រកួត កន្លងទៅនោះ បែរជាជាប់ជាកីឡាករ​អាក្រក់បំផុត ដែលស៊ុតដល់ ២៣ ជើងតែមិនចូល ។ សម្រាប់ការប្រកួតជើងទី៤ នេះ Ronaldo បានបន្ថែម ៤​ជើងទៀត បូកសរុប ២៧ ជើង​ ប៉ុន្តែ​ធ្វើបានសម្រេច ២ជើង ដោយស៊ុតបញ្ចូលទី ដែលបានន័យថា​គឺបញ្ចប់លទ្ធផល​អាក្រក់ក្នុងការស៊ុត រកគ្រាប់បាល់មិនបាន និងជាកំណត់ត្រា​បើកកុងធានាគារគ្រាប់បាល់ជូន​ Juventus ផងដែរ​។​

#1 ជាប់ចំណាត់ថ្នាក់ទី​៥ ជាកីឡាករដែលរកគ្រាប់បាល់បាន ៤០០ គ្រាប់​
Ronaldo មានគ្រាប់បាល់ទី​៤០០ របស់ខ្លួន ដែលបូកសរុបក្នុងលីគទាំងអស់ តែមិនមែនជាកីឡាករ​លេខ​១នោះទេ គឺគាត់ជាប់ចំណាត់ថ្នាក់ទី ៥ ។ អតីតកីឡាករ​របស់ បិសាចក្រហមរូបនេះនឹងបន្តបង្ហាញទៀតថា គាត់នៅមានអ្វី​ជាច្រើនទៀត ជាពិសេសការរកគ្រាប់បាល់ ទោះបីជាអាយុ ៣៣ ឆ្នាំ តែវាគ្រាន់តែជាតួរលេខ ។ Ronaldo អាចនឹងឈានដល់ដល់ចំណុចកំពូល មុននឹងគាត់ព្យួរទ្រនាប់ជើងចោល៕