N’Golo Kante បានដឹងថាតោខៀវ Chelsea បានទប់ស្កាត់ទៅលើ រូបគាត់ បន្ទាប់ពីរូបគាត់បានដាក់សំណើរ ចាកចេញពី Stamford Bridge កាលពីរដូវកាលមុន ។
Kante បានជួយឲ្យតោខៀវ Chelsea ឈ្នះពានកាលពីឆ្នាំ 2016/17 ស្របពេលដែលម្ចាស់ជើងការពារជើងឯក Leciester City ខ្សត់ខ្សោយ ទម្រង់លេងក្នុងការ ការពារពាន។
ជាលទ្ធផល Kante នៅតែជាកីឡាករដែលបន្តលេងនៅតំបន់កណ្តាល យ៉ាងល្អ បន្ទាប់ពីជួយឲ្យបារាំងឈ្នះ World Cup ក្នុងឆ្នាំនេះ ហើយទម្រង់លេងល្អនេះ ក៏បានធ្វើឲ្យ PSG ចាប់អារម្មណ៍ចង់បានកីឡាករវ័យ ២៧ ឆ្នាំរូបនេះ។
ក្រោមការដឹកនាំរបស់ Maurizio Sarri កីឡាករ Kante ត្រូវបានស្នើឲ្យលេងនៅតំបន់ការពារកណ្តាល ដែលតំបន់នេះកំពុងមានបញ្ហា ។ប៉ុន្តែការស្នើសុំនេះ បានធ្វើឲ្យ Kante មិនពេញចិត្ត។
ថ្លែងប្រាប់ RMC Sport ថា គ្មានចង់បានកន្លែងណាផ្សេងទៀតនោះទេ បន្ទាប់ពីការប្រកួត World Cup ហើយនោះ ។ កីឡាកររូបនេះ បានថ្លែងគំរាមចំពោះតោខៀវផងដែរថា នៅទីនេះគឺមានក្លិបផ្សេងចង់បាន ប៉ុន្តែក្រោយពីនិយាយទៅកាន់តោខៀវ ក៏បានសម្រុះសម្រួល ហើយក្លិប បានទប់ស្កាត់ខ្ញុំ ហើយខ្ញុំក៏មានអារម្មណ៍ល្អ ហើយជំហានបន្ទាប់គឺនៅលេងតោខៀវដដែល ៕