តារាចម្រៀងប្រចាំផលិតកម្ម K លោក លី លីន បានបញ្ជាក់ថា មុននឹងលោកក្លាយជាតារាចម្រៀងក្នុងផលិតកម្មខាងលើ លោកជាបេក្ខជនដែលធ្លាប់ឆ្លងកាត់ កម្មវិធីប្រឡង The Voice Cambodia រដូវកាលទី១ ឆ្លងត្រឹមវគ្គ Blind Audition ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បង្ហាញវត្តមានក្នុងកម្មវិធី OBN MUSic របស់ Page OBN ASIA លោកលី លីន បានថ្លែងប្រាប់ថា លោកធ្លាប់ឆ្លងកាត់ការប្រឡងកម្មវិធីតន្ត្រីធំៗ The Voice Cambodia រដូវកាលទី១ លោកជាតន្ត្រីករច្រៀងតាមភូមិ និងលោកជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ តែបច្ចុប្បន្ននេះលោក ជាតារាចម្រៀងជាប់កុងត្រាជាមួយផលិតកម្ម K ដោយបានបញ្ចេញបទចម្រៀងជាច្រើនបទ ។
បទចម្រៀងដែលលោកបានចេញទៅកាន់ទីផ្សារដើម្បីច្បាមយកនូវភាពល្បីនោះ មានបទ «កុំធ្វើបាបខ្លួនឯងព្រោះប្រុសសាវ៉ា» បទ«បណ្តាំឪពុក» និងជាច្រើនទៀតផងដែរ ។ ក្រៅពីបទទាំងនេះលោក លី លីន បានបញ្ជាក់ជំហរថា នៅពេលខាងមុខនេះលោកក៏បានត្រៀមបញ្ចេញនូវបទចម្រៀង ស្នាដៃកូនខ្មែរ មិនចម្លងគេក្នុងពេលឆាប់ៗក្នុងផលិតកម្ម K។
លោក លី លីន ដែលជាកូនគ្រូពេទ្យតាមភូមិ និងម្តាយជាអ្នកលក់ដូរ បានបង្ហាញមហិច្ឆិតាធំបន្តថា អ្វីដែលលោកចង់ឃើញនោះ គឺការដុសខាត់សំឡេង ខ្លួន វិវត្តន៍ទៅរកភាពល្បីល្បាញ នៅលើឆាកតន្ត្រី នេះគឺជាគោលបំណងធំបំផុត ក្នុងឆាកជីវិត ៕
លោក លី លីន បង្ហាញវត្តមានលើឆាក The Voice Cambodia ៖
លោក លីលីន បង្ហាញវត្តមានជាមួយកម្មវិធី OBN Music ៖






