Real គ្រោងនាំយក Neymar ឬ Kylian Mbappe ​ក្នុងតម្លៃ ៣៣១ លានផោន​

0

REAL MADRID កំពុង​ធ្វើកា​រពិភាក្សា នឹងសម្រេចចិត្តនាំយកកីឡាករល្បី១ ក្នុងចំណោមពីររូបមកកាន់ទឹកដីរបស់ខ្លួន នៅរដូវកាលក្រោយ ។

ប្រភពព័ត៌មាន AS បានចេញផ្សាយថា កីឡាករ​ល្បី១រូបក្នុងចំណោម​ពីររូប នឹងនាំយកមក ក្រោយការសិក្សាទៅលើហិរញ្ញវត្ថុរបស់ក្លិប Real Madrid  ហើយបេក្ខភាពចំនួនពីររូប ដែលគួរយក​មកកាន់ទឹកដី Bernabeu នៅរដូវកាលក្រោយនេះគឺ Neymar ឬ Kylian Mbappe ប្រសិន​បើ លោក Florentino Perez  ធ្វើការសម្រេចចិត្ត ។​

 

ប្រភពព័ត៌មានខាងលើបានបន្តថា Real មានទឹកប្រាក់ដើម្បីធ្វើការស្នើសុំទិញកីឡាករ​១ក្នុងចំណោមពីរនាក់នោះ គឺ ១៦៩ លានផោន  និងអាចលើសពីនេះ ដែលបូកបញ្ចូលទឹកប្រាក់បន្ថែមទៀត ១៦២ លានផោន មានន័យថា Real អាចនឹង​ជះទឹកប្រាក់សរុប ៣៣១ លានផោន​  ហើយលោក Perez  ក៏បានអះអាងថានឹងនាំយក តារាបាល់ទាត់កំពូលល្បី ផងដែរ​។​ក្នុងនោះលោក  Perez  ក៏បានកំណត់ថានឹងយក Galactico(ប្រភេទកីឡាករល្បី និងថ្លៃបំផុត) ពីររូបរួចរាល់ហើយ  ​។​

 

បើមើលស្ថានភាពជាក់ស្តែង កីឡាករដែលអាចជាប់ជម្រើស​ក្នុងតម្លៃ ៣៣១ លានផោន របស់ Perez គឺ Neymar  ដែលកំពុងល្បីល្បាញ ក្នុងទឹកដី PSG ៕​