Home ព័ត៌មានកីឡា Dele Alli និង Hugo Lloris មានបញ្ហារបួស​មិនបានលេងពេលជួបហង្សក្រហម​

Dele Alli និង Hugo Lloris មានបញ្ហារបួស​មិនបានលេងពេលជួបហង្សក្រហម​

0

Dele Alli និង Hugo Lloris នឹងមិនចូលរួមយុទ្ធនាការទទួលភ្ញៀវ ហង្សក្រហម Liverpool ដែលធ្វើឡើងនៅថ្ងៃសៅរ៍ អំឡុងពេលដែលអ្នកទាំងពីរកំពុងមានបញ្ហារបួស ។​

Lloris មានជាប់ទាក់ទិនរឿង ស្រវឹងបើករថយន្ត ហើយពេលនេះក៏មានបញ្ហារបួសត្រង់ភ្លៅ ដែលត្រូវ​សម្រាកជាច្រើនសប្តាហ៍  ក្រោយគាត់បានជួយឲ្យ មាន់ខ្នាយមាស យកឈ្នះ Manchester United ​។​

លោក Mauricio Pochettino អ្នកចាត់ការទូទៅក្លិបមាន់ខ្នាយមាស Spurs  ក៏បានលើកឡើងផងដែរថា Dele Alli នឹងមានសំណាងតិចតួច  ក្នុងការចូលលេង ដោយមានបញ្ហារបួសតិចតួច  បន្ទាប់ពីលេងបាន ២០នាទី ជួបជាមួយអេស្ប៉ាញ កាលពីសប្តាហ៍មុន ។​

អ្នកចាត់ការទូទៅខាងលើបានបន្តថា ជារឿង​គួរសោកសា្តយ យើងនឹងបាត់បង់គាត់ ក្នុងការប្រកួតនេះ ហើយនឹងវិលមកវិញ ពេលជួប Inter Milan  សម្រាប់ពាន Champions League តែវាមិនមែនជាបញ្ហាធំនោះទេ​៕

Previous articleReal គ្រោងនាំយក Neymar ឬ Kylian Mbappe ​ក្នុងតម្លៃ ៣៣១ លានផោន​
Next articlePep Guardiola៖ De Bruyne មិនមែនសម្រាប់លក់ក្នុងតម្លៃ ២៥០ លាន​អឺរ៉ូ