Pep Guardiola គ្រោងបញ្ចប់អាជីពនៅ Barcelona ក្របខណ្ឌ B

0

Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City មានបំណងប្រាថ្នា​ចង់វិលទៅកាន់ Barcelona ក្របខណ្ឌ B មុននឹងបញ្ចប់អាជីពជាគ្រូបង្វឹកបាល់ទាត់ ។​
គ្រូបង្វឹក វ័យ ៤៧ ឆ្នាំរូបនេះ បានធ្វើការជាមួយ Barca B ក្នុងឆ្នាំ ២០០៧ មុននឹងក្លាយជាគ្រូបង្វឹកឈុតធំ ផ្សេង​ៗ​។​
អំឡុងកាន់ឈុតធំ Barca បានជួយឲ្យក្លិបឈ្នះពាន LaLiga ៣លើក Champions Leagues ពីរលើក Club World Cups ២លើក និង ៤ឆ្នាំជោគជ័យ ជាមួយ Bayern Munich ។​

ដោយឡែកនៅ Man City នេះជាឆ្នាំទីបី ដោយគាត់សង្ឈឹមថា​អាចនឹងការពារ​តំណែង​ជើងឯក Premier League បាន និងអាចបំបែកកំណត់ត្រាពិន្ទុ ១០០ នៅលើតារាង ។​
ថ្លែងពីអាជីពទៅកាន់ថ្ងៃអនាគត គ្រូបង្វឹកដែលជោគជ័យរូបនេះ បានលើក ឡើងថា «ខ្ញុំនឹងបញ្ចប់អាជីពនៅកន្លែង​ដែលខ្ញុំចាប់ផ្តើម នោះគឺ Barca B »។​
សម្រាប់កុងត្រារបស់ គាត់នឹងបញ្ចប់ជាមួយ City នៅឆ្នាំ 2020/21 ៕