ភ្នំពេញ៖ ពិធីការិនីក្នុងកម្មវិធី OBN Music របស់ Page OBN Asia បានលើកឡើងថា កញ្ញាមិនប្រកាន់ជំហរតួសម្តែងនោះទេ បើទោះបីជាសម្តែង តួអ្វីក៏ដោយក៏ព្រមទទួលសម្តែង ព្រោះថាសិល្បៈគឺអ៊ីចឹង ។
វឿន ពុទ្ធារី ថា ផ្តើមចេញពីការស្រលាញ់សិល្បៈ គឺត្រូវធ្វើពីចំណុចតួ ដែលគេហៅថា តួកំប៉ិកកំប៉ុក តែយើងបង្ហាញខ្លួនកាន់តែច្រើនក្នុងសិល្បៈ យើងកុំរើសអើង តំណែងតួ អ្វីដែលសំខាន់នោះគឺថាទីតាំងដែលយើងឈរនោះ យើងធ្វើបានល្អឬនៅ ? បើយើងធ្វើបានចំណុចរ៉ាយរងតូចៗ បានល្អហើយ រឿងតួធំ តំណែងធំ ជារឿងចុងក្រោយនោះទេ ។ អតីតតារាម៉ូដែលរូបនេះ បានបន្តថា គ្មានណាហក់ឡើងផ្តើម ទៅដល់ចំណុច ១០០ នោះទេ គឺធ្វើពីក្រោមដូចតែគ្នា ហើយសម្រាប់ខ្ញុំ បើផលិតករឲ្យសម្តែងតួអី គឺសម្តែងតួនោះហើយ វាអាស្រ័យលើការកុងត្រាជាមួយគ្នានោះទេ ។ ជាក់ស្តែងថ្មីៗនេះខ្ញុំក៏បានសម្តែងជាតួខ្មោច ក្នុងរឿង នរណាជាខ្មោច? ដែលជាតួមួយគ្មាននរណាដឹងថាខ្ញុំជានរណា ក្នុងសាច់រឿង តែអ្វីដែលខ្ញុំចង់ ធ្វើនោះគឺថាមកពីខ្ញុំស្រលាញ់សិល្បៈ ។
ក្រៅពីការសម្តែងសិល្បៈ វឿន ពុទ្ធារី ថាបានត្រៀមខ្លួនរួចរាល់ហើយហាត់បទភ្លេងជាមួយគ្រូភ្លេងនៅសាលាអេនយ៉ា និងពត់ដុំសំឡេង ដើម្បីក្លាយខ្លួនជាតារាចម្រៀងម្នាក់ បន្ថែមលើអាជីពចាស់ផងដែរ ៕


