សម្រាប់ហង្សក្រហម Liverpool នឹងធ្វើដំណើរទៅកាន់ទឹកដី របស់មាន់ខ្នាយមាស Spurs នៅចុងសប្តាហ៍នេះ ដែលជាការប្រកួតមួយដ៏អស្ចារ្យសម្រាប់ អ្នកគាំទ្រវិស័យបាល់ទាត់ និងកំពុងផ្ទៀងផ្ទាត់លទ្ធផលថា តើមាន់ខ្នាយមាសអាចមានលទ្ធភាពស្តារលទ្ធផល អាក្រក់វិញបានអត់ក្រោយពីធ្លាក់ទៅកាន់លេខរៀងទី៥នៃតារាង ក្រោយចាញ់ Watford 2-1 នោះ។
សម្រាប់ Spurs នឹងជួប ហង្សក្រហម Liverpool នៅថ្ងៃទិ១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៦និង៣០នាទីល្ងាច ម៉ោងនៅកម្ពុជា ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Wembley Stadium ។
១១ នាក់របស់ Spurs ដែលរំពឹងទុក ៖ Lloris; Rose, Vertonghen, Alderweireld, Trippier; Alli, Dembele, Dier; Eriksen, Harry Kane, Lucas Moura ។
១១នាក់របស់ Liverpool ដែលរំពឹងទុក ៖ Alisson; Alexander Arnold, Joe Gomez, Virgil van Dijk, Robertson; Milner, Naby Keïta, Henderson; Sadio Mané, Mo Salah, Firmino ។
គួរបញ្ជាក់ផងដែរថា ហង្សក្រហមជាក្លិបដែលស្ថិតនៅកំពូលតារាង ដែលមាន ១២ ពិន្ទុ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា ខណៈដែល មាន់ខ្នាយមាស ម្ចាស់ផ្ទះ មាន ៩ ពិន្ទុ ក្នុងដៃចំណោម ៤ ប្រកួត៕