របាយការណ៍ក្នុងប្រទេសអ៊ីតាលី Calciomercato បានលើកឡើងថា Jose Mourinho នឹងធ្វើការចំណាយ ១៣៨ លានអឺរ៉ូ ត្រៀមទិញ Paulo Dybala ។
ប្រភពខាងលើបានអះអាងថា ការត្រៀមទិញនេះ អាស្រ័យលើអនាគត Pogba ដែលអាចត្រៀមចាកចេញ ពីបិសាចក្រហម ក្រោយមានទំនាក់ទំនង ទៅកាន់អតីតក្លិប Juventus និងក្លិបថ្មី អ្នកមានលើទឹកដីអេស្ប៉ាញ Barcelona ។
នៅបិសាចក្រហមអ្វីៗវាបានប្រែប្រួល ក្រោយការដឹកនាំរបស់ Jose Mourinho ធ្លាក់ប្រជាប្រិយភាព ដោយ ៤ ប្រកួតចាញ់ ២ ធ្លាក់ទៅកាន់លេខរៀងទី១០ នៅលីគកំពូលអង់គ្លេស ជាពិសេសនោះ មានរឿងរ៉ាវមិនចុះសម្រុងជាមួយ Pogba ថែមទៀត។ បញ្ហាទាំងនេះ រហូតមានការលើកឡើងថា Zidane ជាបេក្ខភាពដ៏ល្អសម្រាប់ក្លិបដើម្បីជំនួស នៅខែមករា ខាងមុខ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Paul Pogba បានចូលរួមលេងនៅ Juventus កាលពីឆ្នាំ ២០១៥ ដោយក្លាយជាគោលដៅក្លិបកំពូល នៅតំបន់អឺរ៉ុប ដោយក្នុងនោះក៏មានក្លិប Real Madrid ផងដែរ៕