បើតាមប្រភពព័ត៌មាន Diario Gol បានចុះផ្សាយថា ខ្សែប្រយុទ្ធរបស់ Tottenham កំពុងក្លាយជាគោលដៅយ៉ាងសំខាន់មួយទៀតរបស់ក្លិប Real madrid ខណៈដែលកីឡាករជម្រើសជាតិអង់គ្លេសនេះ កំពុងជាប់កុងត្រាយ៉ាងធំជាមួយពហុកីឡដ្ឋាន Lilywhites ។
ប្រភពព័ត៌មានខាងលើបានលើកឡើងថា Real ត្រៀមចំណាយ ២២៦ លានអឺរ៉ូ ស្មើ ២៦១លានដុល្លារអាម៉េរិក ដើម្បីទិញយកខ្សែប្រយុទ្ធ Harry Kane ។
ការលើកឡើងខាងលើសំអាងទៅលើថា Real Madrid បានឃើញការលេងយ៉ាងរបស់កីឡាករជម្រើសជាតិអង់គ្លេសនេះ នៅក្នុងព្រឹត្តិការណ៍World Cup និងនៅក្នុងលីគកំពូលអង់គ្លេសទើបហ៊ានសម្រេចចាយប្រាក់ធំយ៉ាងដូច្នោះ៕