សិទ្ធី នីកា បង្ហាញរូបបឺតមាត់ អរគុណដល់គូស្នេហ៍

0

ភ្នំពេញ៖ ក្រោយពីបង្ហាញរូបភាពសិចស៊ីនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់មិញនេះ​តារាសម្តែង​វ័យក្មេងកញ្ញា សិទ្ធី នីកា បានបង្ហាញរូបភាពបឺតមាត់ ជាមួយគូស្នេហ៍ ដើម្បីបញ្ជាក់ថាអរគុណដែលធ្វើអ្វីៗគ្រប់យ៉ាងដល់រូបនាង​។​

រាត្រីយប់មិញនេះ សិទ្ធី នីកា បានបង្ហាញរូបភាពបឺតមាត់ជាមួយគូស្នេហ៍ ដែលគេដឹងថាជាអ្នកមិនធម្មតា​មួយរូប បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្ររូបនាងតែម្តង និងកាន់តែធ្វើឲ្យបុរសៗ​ដែលលួចស្រលាញ់នាង​ខកចិត្តយ៉ាងខ្លាំង ក្រោយពី ឃើញរូបភាពនេះ ។បើទោះបីជា មិនបានបង្ហាញមុខ​នាង​ឲ្យចំច្បាស់ ប៉ុន្តែ obnasia ដឹងថា បុរស​ដែល​បង្ហាញនោះ និងជាអ្នកមិនធម្មតាមួយរូបជាប់សែស្រឡាយធំបំផុត គឺជាគូស្នេហ៍តារាសម្តែង សិទ្ធី នីកា ។​

សិទ្ធី នីកា បានបង្ហោះរូបភាព និង សរសរថា «Thank for everything……?» ប្រែថា«អរគុណ​សម្រាប់អ្វីៗគ្រប់យ៉ាង» ។ រូបភាពមួយសន្លឹកនោះ គឺ​ខាងប្រុស​បានធ្វើពិធីខួបកំណើត​ឲ្យនាង​ ក្នុងហាងល្បីមួយកន្លែង ដែលជាហេតុធ្វើឲ្យនាង​សប្បាយរីករាយ រហូត​ដល់បង្ហាញក្តីស្រលាញ់ពេញទំហឹង តែម្តង៕​