PAUL POGBA អាចនឹងធ្វើដំណើរទៅជួបរួមអាជីពជាមួយក្លិប Barcelona ខណៈដែលបិសាចក្រហមជំទាស់ខ្លាំង មិនព្រមលក់កីឡាកររូបនេះ ហើយ Jose Mourinho កំពុងសំឡឹងធ្វើការស្វែងរកកីឡាករមកជំនួស ។
កីឡាករសញ្ជាតិបារាំងរូបនេះហាក់ដូចជា បរាជ័យ ក្នុងការជួយក្លិប ក្រោយពីរងបរាជ័យក្រោមថ្វីជើង Brighton និង Tottenham ។
ក្រៅពីនេះ POGBA ក៏មានបញ្ហាចម្រូងសម្រាសជាមួយគ្រូបង្វឹក Jose Mourinho ដែលមិនចុះសម្រុងគ្នា ទាំងការបញ្ជារលេង និងលេងនៅលើទីលាន ។
កីឡាករតម្លៃ ៨៩ លានផោនខាងលើរូបនេះបានថ្លែងប្រាប់សារព័តមានថា អនាគត និងបច្ចុប្បន្នគឺនៅបិសាចក្រហម ខ្ញុំជាកីឡាករកុងត្រានៅឡើយ ហើយខ្ញុំក៏កំពុងលេងនៅទីនេះ ប៉ុន្តែគ្មាននរណាដឹងរឿងកើតឡើងក្នុងពេលខាងមុខនោះ ជាពិសេសប៉ុន្មានខែខាងមុខតែម្តង។
កន្លងទៅ Pogba ត្រូវបានគេចុះផ្សាយថា នឹងងាកទៅកាន់ទឹកដី សេះបង្កង់វិញ ដើម្បីរួមសហការលេងជាមួយ Ronaldo នាខែមករា ខាងមុខ ។
Pogba នឹងត្រូវយកចិត្តទុកដាក់ជាមួយបិសាចក្រហម ក្នុងអាជីពលើកទី២របស់គាត់នៅទីនេះ ហើយនឹងត្រូវធ្វើការបញ្ជារទិញពីក្លិបយក្ស នៅអេស្ប៉ាញ ។ ក្នុងនោះ Pogba នឹងក្លាយជាគោលដៅជំនួញ ក្នុងទីផ្សារផ្ទេរនាងខែមករា ខាងមុខ ដោយបិសាចក្រហមនឹងលក់ចេញ ក្នុងតម្លៃ ២០០ លានផោន ប្រសិនបើក្លិប នៅអេស្ប៉ាញចង់បានមែននោះ។ នេះក៏ជាយុទ្ធសាស្ត្ររបស់ Barcelona ក្នុងការទាក់ទាញម្ចាស់ស្ពន់ស័រ ក្នុងគោលដៅជំនួញរបស់ក្លិបធំក្នុងប្រទេសអេស្ប៉ាញ។
ការដាក់លក់ និងសំណើរនេះ នឹងមិនត្រូវបានរាំងខ្ទប់ពីគ្រូបង្វឹក Jose Mourinho នោះទេ ក្នុងលក្ខណ្ឌលក់ចេញ ដើម្បីបំបែកកំណត់ត្រាពិភពលោកនោះ ៕