ភ្នំពេញ៖ បង្ហាញជាផ្លូវការនៅរាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ពិធីការនី ថោន កញ្ញា លីឈី ដែលល្បីខាងដើររើសសំរាម បានបង្ហាញរូបរោងភ្ជាប់ពាក្យជាមួយលោក ប៊ុន រតនា ហៅសេម ដែលជានាយកគ្រប់គ្រងការផលិតរបស់ទូរទ្សន៍ថោន ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងព្រោងព្រាត់ នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ក្រោយបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាជាច្រើនខែឆ្នាំមកនេះ លោក ប៊ុន រតនា និងលីឈី បានសម្រេចដឹកដៃគ្នា ត្រៀមចូលរោងជ័យ ហើយក៏ជាពិធី តាមដូនតាមុនរៀបការគឺពិធីភ្ជាប់ពាក្យដែលធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ។
បើតាមប្រភពបានបញ្ជាក់ថា លោក ប៊ុន រតនា និង លីឈី បានស្វែងយល់ចិត្តគ្នាយល់ហើយ មានចំណុចត្រូវគ្នាច្រើនទាំងការរកស៊ី ទុកដាក់ ដែលជា ហេតុធ្វើមានការពេញចិត្តពេញថ្លើមរវាងគ្នានិងគ្នា ទើបឈានដល់ដំណាក់ការភ្ជាប់ពាក្យ និង ត្រៀមចូលរោងជ័យក្នុងពេលខាងមុខនេះ។
ទោះបីជាយ៉ាងនេះក្តី សម្រាប់ដំណើរការនៃការចូលរោងជ័យនៅថ្ងៃណានោះ យើងមិនទាន់ទំនាក់ទំនងលោក ប៊ុន រតនា និង លីឈី បាននៅឡើយនោះទេ ហើយObnasia នឹងជជីកសួរក្នុងពេលឆាប់ៗខាងមុខនេះ ៕











