ភ្នំពេញ៖ កម្ពុជា នឹងធ្វើការទទួលភ្ញៀវ ម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាពហុកីឡដ្ឋានអូឡាំពិក ហើយក៏ជាពេលដែលប្រើប្រាស់ ឯកសណ្ឋានថ្មីដើម្បីទទួលភ្ញៀវផងដែរ ដោយបង្ហាញជាផ្លូវការដោយសហព័ន្ធបាល់ទាត់កម្ពុជា នាព្រឹកនេះ។
នៅលើផេកសហព័ន្ធបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ បានបង្ហាញឈុតថ្មីរបស់កម្ពុជា ដោយសរសេរថាឯកសណ្ឋានក្នុងដីថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា! ៕
ក្រុមគោព្រៃកម្ពុជានឹងប្រើឯកសណ្ឋានក្នុងដីថ្មីនេះជាលើកដំបូងក្នុងការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនៅថ្ងៃចន្ទ ១០/០៩/១៨។អាវឯកសណ្ឋានក្នុងដីថ្មី (ពិតប្រាកដដូចអាវក្រុមគោព្រៃកម្ពុជាពាក់ក្នុងការប្រកួត)នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃអាទិត្យ ០៩/០៩/១៨ នេះហើយ!តម្លៃ:៨០០០០៛ ៕






