លីគកំពូលអង់គ្លេស ជាលីគដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយក៏មាន ៦ ក្លិបធំៗ (Manchester City, Manchester United, Liverpool, Chelsea, Tottenham Hotspur, Arsenal) ដែលបានវិវត្តន៍ខ្លួន ទៅជាក្លិបដ៏ល្អ ដែលបានបង្ហាញពីទម្រង់លេង ដ៏ល្អជាច្រើនឆ្នាំមកនេះ។
ខាងក្រោមនេះដែរជាកីឡាករលេងក្នុងតំបន់បម្រើល្អ នៅលីគអង់គ្លេស៖
Mesut Ozil (Arsenal)
កីឡាករអាល្លឺម៉ង់វ័យ ២៩ ឆ្នាំនេះជាបម្រើដ៏ល្អទាំងក្លិបនិងពិភពលោក បច្ចុប្បន្នជាកីឡាកររបស់កាំភ្លើងធំ Arsenal ។ អ្វីដែលធ្វើឲ្យ កីឡាកររូបនេះ ជាប់ខ្សែបម្រើល្អ ដោយសារតែបច្ចេកទេសលេង និងការបញ្ចូនបាល់ច្បាស់ក្នុងទិសដៅ ហើយក៏ជាកីឡាករដែលបង្កគ្រោះថ្នាក់ សម្រាប់គូប្រជែង ទាំងក្នុងលីគ និងលើពិភពលោក។

Christian Eriksen (Tottenham Hotspur)
គាត់មិនសូវទទួលបានការចាប់អារម្មណ៍នោះទេនៅលើពិភពលោក ប៉ុន្តែទើបតែឆ្នាំ ២០១៨ បង្ហាញខ្លួនលេងនៅ World Cup យ៉ាងល្អ ជាពិសេសរដូវកាលមុនគាត់រកបាន ១០គ្រាប់ និង បញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី បាន ១០គ្រាប់។
កីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិដាណឺម៉ាក ជាដៃគូដ៏សំខាន់ក្នុងការលេងជាមួយ Dele Alli ។

Fabinho (Liverpool)
រដូវកាលមុន ហង្សក្រហមលេងបានល្អ ដោយមានខ្សែការពារល្អ ជាពិសេសតំបន់បម្រើកណ្តាល ។ ហើយឆ្នាំនេះទៀតសោត គ្រូបង្វឹក Jurgen Klopp បានចុះហត្ថលេខា នាំយកបម្រើ Fabinho ។ គាត់ជាកីឡាករដែលធ្លាប់បានឈ្នះក្នុងការលេង ជាពិសេសកីឡាករល្អក្នុងតំបន់បម្រើ ជាពិសេស ជួយដល់តំបន់ការពារ ។ ចំណុចនេះ ជាឱកាសដ៏ល្អ ដែលបញ្ជាក់ថា ហង្សក្រហមចង់បង្កើនការលើកពានលីគកំពូលអង់គ្លេស។

N’Golo Kante (Chelsea)
បន្ទាប់ពីជួយឲ្យ Leicester City លើកពានកាលពីឆ្នាំ ២០១៦ N’Golo Kante បានចាកចេញដោយកុងត្រាជាមួយតោខៀវ និងជួយឲ្យក្លិបនេះ លើកពាននៅឆ្នាំ ២០១៧ ហើយនៅឆ្នាំនេះវិញក៏បានជួយឲ្យបារាំងលើកពាន World Cup ផងដែរ។
បើទោះបីជាកម្ពស់ត្រឹមតែ 1.68 ម៉ែត្រ ប៉ុន្តែកីឡាករអាយុ ២៧ ឆ្នាំនេះមានសមត្ថភាពមិនគួយឲ្យជឿ ក្នុងការដោះស្រាយ និងបញ្ចូនបាល់លើទីលាន ជាពិសេសនោះល្បឿនរត់លឿន ដែលគូប្រជែងខ្លាច។

Paul Pogba (Manchester United)
ជាខ្សែបម្រើមួយរូបដែលក្លិបជាច្រើនចង់បាន ដោយសារតែការបញ្ចូនបាល់ និងតិចនិកលេងល្អ ជាពិសេសការបញ្ចូនបាល់ដល់ដៃគូតែម្តង ។ កីឡឡាករបារាំងរូបនេះបានចុះកុងត្រាលេងជាមួយបិសាចក្រហម កាលពីឆ្នាំ ២០១៦ ក្នុងទំហំទឹកប្រាក់ ១០៥លានអឺរ៉ូ មកពីក្លិប យក្ស Juventus ។ តែអ្វីគួរឲ្យសោកស្តាយ គាត់មានបញ្ហាក្រោមការដឹកនាំលេងរបស់ Jose Mourinho ។

Kevin De Bruyne (Manchester City)
មេឃខៀវជាម្ចាស់ជើងឯករដូវកាលមុន ក៏ព្រោះតែមានកីឡាករបម្រើមួយរូបគឺ Kevin De Bruyne ដោយរកគ្រាប់បាល់បាន ៨គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ១៤លើក ហើយក៏បានយកទម្រង់លេងដ៏ល្អរបស់លោក ទៅបង្ហាញជូនពិភពលោកផងដែរ ក្នុងព្រឹត្តិការណ៍ World Cup ។ Kevin De Bruyne ជាកីឡាករល្អ និងបង្កើតឱកាសច្រើនសម្រាប់ក្រុម ៕
