Luka Modric ៖ Ronaldo ថាខ្ញុំសម​ទទួលបានពានកីឡាករឆ្នើម​

0

Luka Modric ដែលជាខ្សែបម្រើ​របស់ Real Madrid និង ក្រូអាត បានបញ្ជាក់ថា កីឡាករ Cristiano Ronaldo បានអបអរគាត់ និង​បាននិយាយថា គាត់គួរតែទទួលបាន UEFA Player of the Year ។​
កីឡាករវ័យ ៣២ ឆ្នាំ បានទទួលបានកីឡាករឆ្នើមប្រចាំឆ្នាំ ដោយមាន ការដាក់ពិន្ទុ លើកីឡាករ Ronaldoនិង Mohamed Salah ។​
«ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលទទួលបានដ៏ធំមួយទៀត នៅចុងញ្ចប់ ដែលយើងបានឃើញហើយ​អ្វីដែលកើតឡើង» ។ លោកបន្តថា ខ្ញុំនៅតែមានទំនាក់ទំនងល្អជាមួយ Ronaldo និង ពេលអនាគត ។ កីឡាករឆ្នើមរបស់ក្រូអាតរូបនេះ បានលើកឡើង បន្តថា Ronaldo បានផ្ញើសារជូនពរ​ខ្ញុំ អបអរខ្ញុំ ដោយប្រាប់ខ្ញុំថា គាត់សប្បាយរីករាយ ជាមួយខ្ញុំ ហើយថា​ខ្ញុំគួរតែទទួលបានពាននេះ ហើយគាត់ថា​គាត់នឹង​អាចជួបខ្ញុំម្តង​ទៀត​។​