កន្លងទៅមានព័ត៌មានចរចាមអារ៉ាមលើកឡើងថា Manchester United ចង់នាំយកកីឡាករ Ronaldo មកកាន់ក្លិបវិញ ប៉ុន្តែជុំវិញបញ្ហាពាក្យដែល ព្រលយចេញនៅលើបណ្តាញសង្គមនោះ ត្រូវបានចេញជាផ្លូវការហើយដោយសារតែ Jose Mourinho រារាំង។
Sunday Mirror បានចុះផ្សាយថា Jose Mourinho បានប្រាប់ទៅកាន់ប្រធានក្លិបថា មិនចាំបាច់ធ្វើការនាំយកកីឡាករ Ronaldo មកកាន់ក្លិប នៅរដូវកាលនេះនោះទេ ក៏ព្រោះតែកីឡាករវ័យ ៣៣ ឆ្នាំរូបនេះសម្រេចចាកចេញពី Real ។
សារព័ត៌មានខាងលើបានបន្តផ្សាយថា Jose Mourinho មានអារម្មណ៍ថាការបង់ប្រាក់ ៩០ លានផោន សម្រាប់កីឡាករដែលមានវ័យ ៣៣ ឆ្នាំជារឿងមិនចាំបាច់។ លើសពីនេះទៅទៀតការចំណាយប្រាក់ ៥សែនផោនក្នុងមួយសប្តាហ៍លើប្រាក់ឈ្នួលលេង ជារឿងកាន់តែមិនចាំបាច់។
