គ្រូហង្សក្រហម ចរចារជាមួយម្តាយកីឡាករ​បម្រើ PSG

0

ក្លិបហង្សក្រហម Liverpool បានធ្វើការ​ទាក់ទងកុងត្រា​ជាមួយម្តាយ និងភ្នាក់ងាររបស់កីឡាករបម្រើ Adrien Rabiot របស់ក្លិប PSG អំពីលទ្ធភាព នៃការផ្ទេរ​នៅរដូវកាលក្រោយ​។ នេះបើយោងតាម ESPN ចុះផ្សាយ។
ព័ត៌មានខាងលើ បានចុះបន្តថា Jurgen Klopp និង Rabiot បាននិយាយគ្នារួចរាល់ ដោយព្រមព្រៀងផ្ទេរ​មកកាន់ទឹកដីអង់គ្លេស។​
កុងត្រា​កីឡាករសញ្ជាតិបារាំង Rabiot នឹងបញ្ចប់នៅចុងរដូវកាលនេះ ហើយខាង PSG ក៏បានត្រៀមធ្វើការបញ្ចុះបញ្ចូ​ល​ឲ្យបន្តកុងត្រាផងដែរ។​
កន្លងទៅកីឡាករបម្រើរូបនេះ ធ្លាប់បានក្លិប Barcelona ធ្វើការ​ទាក់ទងទៅផងដែរ ប៉ុន្តែដោយទឹកប្រាក់ដែលស្នើសុំនោះ មិនដល់កម្រិត និងមិនត្រូវរ៉ូវ គ្នាលើចំណុចផ្សេងៗ ទើប PSG ច្រានចោល។​
ងាកមកកាន់ Jurgen Klopp បានធ្វើការសរសើរចំពោះកីឡាករវ័យ ២៣ ឆ្នាំនេះ ដោយបានព្យាយាមកុងត្រា​តាំងពីនៅ Borussia Dortmund ៕