Marcelo នឹងបញ្ចប់អាជីពនៅ Real Madrid 

0

Marcelo បានបញ្ជាក់ថា គាត់នឹងចូលនិវត្តន៍ និងបញ្ចប់​អាជីពនៅក្លិប Real Madird ក្រោយពីមានព័ត៌មាន​លេចឭថា ក្រុម​ម្ចាស់ជើងឯក​អ៊ីតាលី ព្យាយាមទាក់ទង​យកទៅលេង ជាដៃគូ​របស់ Ronaldo នោះ។​

មុនទីផ្សារកីឡាករបិទ Marcelo  ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ក្នុងការផ្លាស់ទៅកាន់ទឹកដីអ៊ីតាលី លេ​ង​ជាមួយអតីតមិត្តរួមក្រុម ។

ថ្លែ​ងទៅកាន់ទស្សនិកជនកីឡាករប្រេស៊ីលរូបនេះថា នៅថ្ងៃអនាគត គម្រោង​អាជីពរបស់គាត់គឺ​នឹងបញ្ចប់នៅពហុកីឡដ្ឋាន Santiago Bernabeu ។ វាជាកន្លែង​ដែលធ្វើឲ្យលោកឈ្នះChampions League បីលើក  ក្រោយពីលើក​ចាកចេញពី Fluminense  កាលពីឆ្នាំ ២០០៧ ។​

ផ្តល់បទសម្ភាសន៍ឲ្យ  Real Madrid TV កីឡាករខ្សែការពារឆ្នើមរូបនេះថា ខ្ញុំពិតជារីករាយ និងរីករាយបំផុតដែលបានលេងនៅទីនេះ ព្រោះវាជាក្លិបដ៏ធំ  ព្រោះថាក្លិបនេះបានផ្តល់នូវអ្វី​ជាច្រើនដល់ខ្ញុំ​ ។ លោកបន្តថា មនុស្សជាច្រើន​នៅលើបណ្តាញសង្គម បានលាតត្រដាងនូវព័ត៌មាន ដ៏គួរ​ឲ្យអស់សំណើច ដែលបង្កការលំបាកដល់ការលេងរបស់ខ្ញុំ ប៉ុន្តែ​ខ្ញុំនឹងលេងនៅទីនេះរហូតដល់ទីបញ្ចប់នៃអាជីព៕​