Beckham បង្ហាញឈ្មោះក្លិបផ្លូវការរបស់ខ្លួន តែនៅកង្វះពហុកីឡដ្ឋាន​

0

ក្រុម​លោក David Beckham ក្នុងលីគកំពូល​អាម៉េរិក Major League Soccer នឹងត្រូវប្រសិទ្ធនាម​ Inter Miami ។​
អតីតខ្សែបម្រើរបស់​បិសាចក្រហម ចង់ចាបផ្តើមដំណើរការ​ក្លិបនេះ នៅឆ្នាំ ២០២០ ប៉ុន្តែ​អ្វីដែលសំខាន់នៅពេលនេះគឺត្រូវការពេលជាច្រើនឆ្នាំ ដើម្បីសាងសង​ពហុកីឡដ្ឋាន នៅ Miami ។​

ឈ្មោះក្លិបពេញរបស់អតីតកីឡាករ​ល្បីល្បាញរូបនេះគឺ «Internacional de Futbol Miami.»។​
David Beckham និយាយថា​«នេះជាថាមពលមួយដែលមិនគួរ​ឲ្យជឿ ដោយទីក្រុងនេះបានស្វាគមន៍ខ្ញុំ និងមនុស្សផ្សេងទៀត យ៉ាងកក់ក្តៅ»។​
សម្រាប់ពហុកីឡដ្ឋាននេះនឹងត្រូវ​ សាងសងឡើងដោយផ្ទុកអ្នកទស្សនា ចំនួន ២៥០០០ នាក់​៕​