Lionel Messi បានបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនថា លោកចង់បញ្ចប់អាជីពនៅ Barcelona ដោយមិនផ្លាស់ទៅកាន់ក្លិបណាមួយ នាំឲ្យមានភាពស្មុគស្មាញនោះឡើយ។
កីឡាករវ័យ ៣១ឆ្នាំរូបនេះនៅជាប់កុងត្រាជាមួយពហុកីឡដ្ឋាន Camp Nou រហូតដល់ឆ្នាំ ២០២១ ដោយបានកុងត្រាបន្តជាមួយក្លិបកាលពីឆ្នាំមុន។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក Catalunya Radio បាននិយាយថា គំនិតរបស់ខ្ញុំគឺចង់បន្តជាមួយ Barca ហើយគ្រួសារខ្ញុំតាំងលំនៅនៅទីនេះ ការផ្លាស់ប្តូរនាំឲ្យមានភាពស្មុគស្មាញ។
Messi បានលើកឡើងផងដែរថា កិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅពេលនោះ ក៏ជាពេលដែលគាត់មានអាយុ ៣៤ឆ្នាំ ។ ម្យ៉ាងទៀតគ្មានហេតុផល ណាដែលខ្ញុំចង់ចាកចេញពីក្លិបនោះទេ។
កីឡាករឆ្នើមរបស់អាហ្សង់ទីនរូបនេះបានបន្តថា លោកមានអ្វីៗគ្រប់យ៉ាងនៅទីនេះ ក្រោយលេងជាមួយក្លិបតាំងពីអាយុ ១៣ឆ្នាំ វាជាក្រុមមួយដ៏ធំ នៅលើពិភពលោក កូនរបស់ខ្ញុំកូននៅទីនេះ ខ្ញុំមិនចាំបាច់ទៅណានោះទេ៕