គ្រូបង្វឹកតោខៀវ លោក Maurizio Sarri បានដាក់រហ័សនាមឲ្យខ្លួនឯង បន្ទាប់ពីគ្រូបង្វឹកJose Mourinho ដែលបានអួតទៅកាន់ពិភពលោកថា ខ្លួនជាគ្រូបង្វឹកល្អបំផុតលើពិភពលោក។
អតីតគ្រូ Napoli ខាងលើបានតាងរហ័សនាមខ្លួនថា «គ្រូសំណាង» ក្រោពីជួយឲ្យតោខៀវ ឈ្នះ៤ប្រកួតជាប់គ្នា ជាមួយសកម្មភាពលេង កើនឡើងទ្វេរដងនេះ។
Maurizio Sarri បានចាប់ផ្តើមជីវិតអាជីពថ្មីយ៉ាងល្អប្រសើរនៅតោខៀវ ដោយក្នុងចំណោម ៤ប្រកួតនោះ គាត់បានរកគ្រាប់បាល់បាន ១០គ្រាប់ មានពិន្ទុក្នុងដៃចំនួន ១២ ស្ថិតនៅលេខរៀងទី២ នៃតារាង។
ថ្លែងប្រាប់គេហទំព័រក្លិប លោកថា Pedro បានលេងលើកដំបូងរហូតដល់ទៅបីប្រកួត ខ្ញុំបានអនុញ្ញាតិឲ្យគាត់លេង ប៉ុន្តែកាលពីថ្ងៃសៅរ៍ ខ្ញុំគិតថា Willian បែរជាល្អជាង ។ ប៉ុន្តែគិតចុះគិតឡើង ខ្ញុំគិតថាខ្ញុំជាគ្រូសំណាង ដោយអាចជ្រើសរើសយក Pedro ឬ Willian ។
លោកបន្តសំណាងទាំងនេះដោយសារលោកមានកីឡាករល្អ ដូចជា Hazard, Pedro, Moses និង Willian ដែលស្ថិតក្នុងទីតាំងដូចគ្នា។