Mohamed Salah បានសម្រេចចិត្តកុងត្រារយៈពេលវែងជាមួយក្លិប ។ នេះបើតាមការបញ្ជាក់ពីក្លិបហង្សក្រហម។
ខណៈដែលក្លិបមិនបានបញ្ជាក់ពីទំហំឆ្នាំកុងត្រា ប៉ុន្តែត្រូវបានសារព័ត៌មាន ជាច្រើនលើកឡើងថា កីឡាកររូបនេះ មានសុពលភាពកុងត្រារហូតដល់ ឆ្នាំ ២០២៣ ។
ក្រោយចាកចេញពី Roma កីឡាករអេហ្ស៊ីបរូបនេះ កាន់តែលេចធ្លោ នៅហង្សក្រហម រហូតបានទ្រនាប់ជើងមាស Golden Boot ពីលីគកំពូលអង់គ្លេស ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ។Salah ជាកីឡាករដ៏សំខាន់សម្រាប់លោក Jurgen Klopp ទាំងក្នុងលីក និងការប្រកួត ក្នុងក្របខណ្ឌកំពូលអឺរ៉ុប ជាពិសេសការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងក្របខណ្ឌ Champions League កន្លងទៅ ៕