អតីតកីឡាករប្រេស៊ីល ដ៏អស្ចារ្យ និងជាអតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Ronaldo (ធាត់) បានក្លាយជាម្ចាស់ភាគហ៊ុនធំនៃក្លិប Real Valladolid ក្នុងក្របខណ្ឌ La Liga ។
អតីតម្ចាស់ជើងឯកពិភពលោករូបនេះ បានទិញភាគហ៊ុនច្រើនជាងគេ របស់ក្លិប Real Valladolid រហូតដល់ទៅ ៥១ ភាគរយ ដែលមានតម្លៃ 30 លានអឺរ៉ូ ដែលប្រហែល ៣៥ លានដុល្លារអាម៉េរិក ហើយក៏ក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃក្លិបផងដែរ។
លោកបានបង្ហាញខ្លួននៅទីក្រុង Valladolid នៅថ្ងៃច័ន្ទ ជាមួយប្រធានក្លិបលោក Carlos Suarez ដែលនឹងបន្តតួនាទីធ្វើជាចៅហ្វាយក្រុង Oscar Puente ។
Ronaldo បច្ចុប្បន្នវ័យ ៤១ឆ្នាំ បានចូលនិវត្តន៍ពីពិភពបាល់ទាត់ កាលពីឆ្នាំ២០១១ ក្រោយលោកបានបង្ហាញខ្លួនលេងនៅ Barcelona និង Madrid រយៈពេល ៥ឆ្នាំនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីសន្និសីទកាសែត Ronaldo បានលើកឡើងថា ខ្ញុំចង់ឲ្យអ្នកគាំទ្រទាំងអស់ មកចូលរួមនិងគាំទ្រនូវគម្រោង ក៏ដូចជាក្លិបដែលខ្ញុំកំពុងចូលរួមនេះ។ អតីតកីឡាករល្បីរូបនេះបានបន្តថា សូមឲ្យអ្នកគាំទ្រផ្តល់នូវគំនិត និងការរិះគន់ ហើយនិងក្តីសង្ឈឹម ។
Real Valladolid បានបាត់ខ្លួនពី La Liga ៤រដូវកាលហើយ ដោយទើបតែឈានដំណើរមកវិញ ក្រោយឈ្នះក្នុងលីគលំដាប់ទី២ មកនោះ ។
សម្រាប់រដូវកាលថ្មីនេះ ពួកគេគឺបានប្រកួត បីប្រកួត ដោយ ២ស្មើ និងមួយប្រកួតទៀត ចាញ់ Barcelona 0-1 ៕