Spurs ចាញ់ក្រោមថ្វីជើង Watford លើកដំបូង

0

ក្នុងចំណោម ៥ប្រកួតកន្លងមកនេះ ទើបតែរាត្រីយប់មិញ Spurs បានរបូត ពិន្ទុបីក្នុងដៃ ដោយចាញ់ក្រុម Watford ក្នុងលទ្ធផល 2-1 ​។​
លទ្ធផលចាញ់នេះបានធ្វើឲ្យ Spurs ដែលជាក្លិបជើងខ្លាំងមួយ បានធ្លាក់មកកាន់លេខរៀងទី​ ៥ ក្នុងតារាង មាន ៩ ពិន្ទុក្នុងដៃ ហើយ ម្ចាស់ផ្ទះ Watford មាន ១២ ​ពិន្ទុស្ថិតនៅលេខរៀងទី​៣ នៅពីក្រោយ Liverpool និង តោខៀវ Chelsea ។​

នៅនាទី ៥៣ Spurs ទទួលបានគ្រាប់បាល់នាំមុខដោយ បាល់អនហ្គោលកីឡាករ Abdoulaye Doucoure របស់ Watford ។ តែនៅនាទី ៦៩ កីឡាករ Troy Deeneyរបស់ម្ចាស់ផ្ទះ 1-1 និងនាទី ៧៦ កីឡាករ Craig Cathcart បានជួយឲ្យ Watford នាំមុខ 2-1 និងជាលទ្ធផល រហូតដល់ចប់ការប្រកួត ។​

Watford បើទោះបីជាក្រុមដែលទើបតែឡើង ប៉ុន្តែក្រុមនេះបានបង្កព្យុះភ្លៀង​យ៉ាងខ្លាំង ចំពោះក្រុមធំៗ​ជាច្រើន ដោយ ៤ ប្រកួតរបស់គេ មិនដែលស្គាល់ពាក្យចាញ់ឡើយ ៕​